រដូវបុណ្យភ្ជុំ មានរយៈពេល ១៥ថ្ងៃ ដែលបងប្អូនខ្មែរភាគច្រើន គិតថានេះជាឪកាសក្នុងការធ្វើបុណ្យជាចាំបាច់ ដើម្បីប្រគេនចង្ហាន់ព្រះ ដើម្បីឧទ្ទិសកុសល ដល់ញាតិការទាំង ៧សន្ដានដែលបានចែកឋានទៅ។
ចំណែកបុណ្យភ្ជុំ ២០២១ ទើបផុតទៅថ្មីៗ ស្រាប់តែមានព្រះសង្ឃមួយអង្គលោកសម្ដែងការហួសចិត្តជាខ្លាំង ក្រោយបានឃើញទេយ្យវត្ថុដែលញាតិញោមប្រគេនមកព្រះអង្គ។
ប៉ុន្តែអ្វីដែលចំឡែកនឹងហួសចិត្តនោះ គឺមានញាតិញោមជាពុទ្ធបរិស័ទមួយគាត់បានច្រលំដាក់របស់ម៉្យាងមកប្រគេនព្រះសង្ឃ ដែលធ្វើព្រះអង្គហួសចិត្ត បួសបាន១៣ព្រះវស្សាហើយមិនដែលបានជួប ហើយក៏ដាច់សរសេរបែបនេះថា៖
#អ្នកដាក់ហ្នឹងយល់សពឃេីញអីបានដាក់អាហ្នឹងទៅ លេងចឹងអីលោកសូត្រធម៏អាម៉េចចេញញ៉ោម ចំរើនពរញាតិញោម សូមអធ្យាស្រ័យវដូវនេះរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌទេញោម បួសបាន១៣វស្សាហេីយ ទេីបតែជួបលេីកទី១មុននិងយកទេយ្យទានមកប្រគេនព្រះសង្ឃ សូមពិនិត្យអោយបានច្បាស់ផង។ ល្ងាចមិញ ០២.១០.២០២១ ៕