ដកចិត្តហើយរត់ ពេលដឹង​អត្ត​សញ្ញាណ​ «​​តួ​ស្រី​ Cosplay» គ្មានប្រុសៗណា ហ៊ានបេតីទៀតឡើយ

0

ការតុបតែងមុខវាគឺជារឿងមួយដែលមានឥទ្ធិពលបំផុត ដែលយើងអាចធ្វើបាន។ ជាពិសេសមនុស្សស្រី បើគិតថាតើវា​មានឥទ្ធិពលបែបណា បុរសជនជាតិជប៉ុនរូបនេះនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល ពីការតុបតែងខ្លួននឹងការផាត់មុខ ដែលពីមុន​ធ្លាប់​ជា​បុរសដ៏សាមញ្ញ មកក្លាយជានារី Cosplay ដ៏ស្រស់មួយរូប ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើមើលទៅតាមរូបថតដែលគាត់បានបង្ហោះ គឺជាតួស្រី Cosplay ដ៏មានប្រជាប្រិយភាព នៅតំបន់ Hokkaido ប្រទេសជប៉ុន នាងមានរាងស្អាត ហើយនាងចូលចិត្តការតុបតែខ្លួនរបស់នាង ឲ្យដូចទៅនឹងតួក្នុងតុក្កតាជប៉ុន ប៉ុន្តែការពិតតួស្រី Cosplay ម្នាក់នោះគឺ ជាបុរសដែលតែងធ្វើឲ្យខ្លួនឯងក្លាយជានារី Cosplay មួយរូបដ៏ស្រស់ស្អាត ដែលមើលទៅស្ទើតែមិនគួរឲ្យជឿ។ គាត់បានតុបតែងខ្លួនរបស់គាត់ដោយការប្រើប្រាស់ សក់ក្លែងក្លាយ និងការប្រើដើម​ទ្រូង Silicone ដើម្បីធ្វើឲ្យគាត់មើលទៅដូចជានារីពិតៗ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក MaKina Jeanne ដែលជាឈ្មោះពិតរបស់គាត់ បានធ្វើរឿងនេះអស់រយៈពេលជិត ៩ឆ្នាំមកហើយ ប៉ុន្តែគ្មាននរណាម្នាក់ដឹងទេថា មុខមាត់ពិតគាត់បែបណា។ រហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ ២០២០ គាត់បាន​បង្ហោះរូបថត​ពិតប្រាកដរបស់គាត់ ដែលទើបតែចាប់ផ្តើមតែងខ្លួនជា Cosplay ដំបូង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីការបង្ហាញរូបថតពិតរបស់គាត់ អ្នកគាំទ្រគាត់ជាច្រើននៅក្នុងបណ្តាញសង្គមអ៊ីធើណើត​មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំងស្ទើតែមិនគួរឲ្យជឿ ។ អ្នកគាំទ្របានចាប់ផ្តើមគិតថា Makina Jeanne បានធ្វើការវះកាត់កែភេទរបស់គាត់ ឲ្យក្លាយជាមនុស្សស្រី ប៉ុន្តែការពិតគាត់មិនដែលបានធ្វើការវះកាត់អីនោះទេ គឺគ្រាន់តែគាត់ធ្វើការតុបតែងតែខ្លួនតែ​ប៉ុណ្ណោះជាមួយនឹងសក់ និងដើមទ្រូងក្លែងក្លាយរបស់គាត់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានគេសួរថាហេតុអ្វីបានជាគាត់ចង់តុបតែងខ្លួនជាមនុស្សស្រីទៅវិញ ? គាត់បានឆ្លើយថា នៅពេលគាត់ជាសិស្សនៅ​វិទ្យាល័យ គាត់បានឃើញសិស្សច្បងក្នុងសាលារបស់គាត់បានតុបតែងខ្លួនជាតួស្រី ក្នុងកម្មវិធីបុណ្យមួយ ដែលគាត់​មិន​ដែល​បានឃើញ​ពីមុនមក វាពិតជាអស្ចារ្យណាស់ ធ្វើឲ្យគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងសម្រេចចិត្ត​សាកល្បង​ការតុបតែងខ្លួនបែបនោះដែរ ប៉ុន្តែមិត្តភក្តិមួយចំនួនរបស់គាត់មិនមានអារម្មណ៍ថា​ពេញចិត្តនឹងអ្វីដែល​គាត់បានធ្វើនោះទេ ហើយពួកគេក៏បានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងជាមួយគាត់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណាងល្អដែលម៉ាក់របស់គាត់យល់ពីគាត់ និងគាំទ្រនៅអ្វីដែលគាត់ស្រឡាញ់ ។ ម៉ាក់របស់គាត់បានប្រាប់គាត់ថា៖ ” បើសិនជាកូនពិត​ជាចង់ធ្វើជា Cosplay ជាតួមនុស្សស្រីមែន កូនត្រូវតែតុបតែងឲ្យដូចជាមនុស្សស្រីដ៏ស្រស់​ស្អាតពិត​មួយរូប!” ។ ពាក្យសម្តីដែលម៉ាក់គាត់បាននិយាយទាំងប៉ុន្មាន បានជំរុញចិត្តគាត់កាន់តែខ្លាំង និងធ្វើវាឲ្យកាន់តែល្អ ដូច​ដែល​អ្នកបានឃើញនៅក្នុងរូបភាពនេះអ៊ីចឹង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Makina Jeanne បាននិយាយថា៖ គាត់សម្រេចចិត្តបង្ហោះរូបថតតាំងពី ៩ឆ្នាំមុន គឺដើម្បីបង្ហាញឲ្យពិភពលោកបាន​ដឹងថា កាលពីមុន និងបច្ចុប្បន្ន គឺគាត់បានប្រែប្រួលច្រើនក៏កម្រិតណា និងលើកចិត្តដល់អ្នកដែលមានការស្រមៃ​ដូចជា​គាត់ កុំភ័យខ្លាចនឹងធ្វើវាតាមក្តីស្រមៃរបស់យើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕