បើប្អូនខ្មែរណាដែលថាមិនស្គាល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបុរសម្នាក់បានក្លាយខ្លួនពីពលករកូរ៉េ មកជាអ្នកឧកញ៉ាដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជា ដោយទទួលបានការគោរពស្រលាញ់ជាខ្លាំង ពីបងប្អូនខ្មែរ តាមរយៈការងារមនុស្សធម៌ជាច្រើន។
ជាក់ស្ដែង បើនិយាយពីទឹកចិត្តដ៏ប្រពៃនៃកិច្ចការមនុស្សធម៌វិញ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ចាប់តាំងពីមានការរីកដាលមេរោគឆ្លងចូលប្រទេសកម្ពុជាមកដល់ពេលបច្ចុប្បន្ន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឿន ស្រីម៉ាច
បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមិនក្រោម ១០ លានដុល្លារនោះទេ ជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនៅតាមបណ្តាក្រសួង ស្ថាប័ន សមាគម និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់កូវីដ-១៩ ។
ប៉ុន្តែថ្មីៗនេះ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៏ជាខ្លាំងទៅលើបុរសម្នាក់ ដែលមានមុខមាត់ដូចគ្នាខ្លាំងទៅនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ បុរសម្នាក់នោះ បានប្រើប្រាស់គណនីទីកតុកឈ្មោះ «ប្រូភឿន កំពង់ស្ពឺ» បានចេញជាវីដេអូ លើកដៃសំពេះសុំជំនួយពីអ្នកស្រីទ្រី ដាណា , ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាដើម។
ក្រោយបានឃើញវីដេអូមួយនេះ អ្នកលេងបណ្ដាញសង្គមមួយនេះ ជាច្រើននាក់ លើកឡើងស្រដៀងៗគ្នាថា « មើលមួយភ្លែត ស្មានតែបង ឡេង ណាវ៉ាត្រាតាស, មុខដូចម្ល៉េះ, ឡេង ណាវ៉ាត្រា Copy (នៅមានច្រើនទៀត) ៕ ដើម្បីជ្រាបច្បាស់សូមទស្សនារូបថតបុរសដូចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងវីដេអូខាងក្រោមនេះ ៖
វីដេអូ៖