ទោះជាបច្ចុប្បន្ននេះ តារាស្រី Tai Penpak ឈានចូលវ័យ ៦០ ឆ្នាំក្ដី តែតារាសម្តែងរូបនេះ នៅតែមានភាពស្រស់ស្អាតមិនផ្លាស់ប្តូរ ជាពិសេស កាន់តែមានការលេងខ្លួនយ៉ាងជក់ចិត្តក្នុងស្ទាយ៍ថ្មីៗទាំងសម្លៀកបំពាក់ និងម៉ូតសក់ដ៏ទាក់ទាញ ផងដែរ។
ហើយជាពិសេសតារាស្រីរូបនេះ ត្រូវបានទទួលការគាំទ្រជាច្រើនពីមហាជន អាចនិយាយបានថា ជាតារាស្រីម្នាក់ដែលជោគជ័យខ្លាំងលើវិថីសិល្បៈ មានទ្រព្យសម្បត្តិស្ដុកស្ដមផងដែរ។
ថ្វីដ្បិតជោគជ័យលើអាជីពសិល្បៈ តែតារាជើងចាស់ Penpak ជួបតែស្នេហាមិនសមបំណង ដោយអ្នកស្រីធ្លាប់មានស្វាមីដល់ទៅ ៣ នាក់រួចមកហើយ។ ដោយស្វាមីទី ១ រៀបការនៅឆ្នាំ ១៩៧៨ ទទួលបានកូនប្រុសម្នាក់
តែពួកគេបានលែងលះគ្នាវិញក្នុងឆ្នាំ ១៩៨០ ។ ចំណែកស្វាមីទី ២ រៀបការក្នុងឆ្នាំ ១៩៨១ រីឯស្វាមីទី ៣ រៀបការនៅឆ្នាំ ១៩៩៧ លែងលះគ្នាវិញក្នុងឆ្នាំ ២០០៥ ហើយក៏រស់នៅជាមួយជីវិតអត់គូមកដល់ពេលនេះ៕ សូមមើលរូបភាពខាងក្រោម៖