លោកឌួង ឆាយ សុំឲ្យចេះកែកំហុស ហើយលះបង់គ្រឿងស្រវឹង ជាពិសេសបែងចែកវេលាឲ្យស្មើរគ្នា ដើម្បីលោកមានឪកាសនៅជាមួយកូនៗផង

0

ជឿថាបងប្អូនដឹងរួចស្រាប់ហើយ ដោយផ្ទុះការភ្ញាក់ផ្អើល និងល្បីកក្រើក លើបណ្តាញសង្គមហ្វេសប៊ុកទាំងព្រឹក ក្រោយឃើញ រថយន្តស៊េរីខ្ពស់ តម្លៃកប់ក្តោងម៉ាក Rolls Royce ថ្មីខ្លាំងរបស់អតីតភរិយាលោក ឌួង ឆាយ បើកបុកពំនុះទ្រូងផ្លូវមួយទំហឹង រហូតដល់ខ្ទេចមុខរថយន្តយ៉ាងដំណំ ប្រេះបែកជា២ថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយហេតុការណ៏នេះ បើតាមប្រភពព័ត៌មានពីលោក ផែង វណ្ណៈ បានឲ្យដឹងថា អតីតភរិយារបស់លោក ឌួង ឆាយ បានបដិសេធថា លោកស្រីមិនមែនជាអ្នកបើកឡើយ ដោយក្នុងយប់ថ្ងៃគ្រោះថ្នាក់នោះគឺ បងប្រុសរបស់លោកស្រីជាអ្នកបើកទេ។ ចំពោះករណីនេះ លោក ផែង វណ្ណៈ បានបន្ថែមទៀតថា លោកសុំឲ្យសមត្ថកិច្ចមេត្តាស្រាវជ្រាវករណីនេះបន្ថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកលោក ឌួង ឆាយ វិញ ហាក់មិនជាន់ថែមឡើយ មានការតែកែតម្រូវនិងល្អណែនាំទៅកាន់ភរិយារបស់លោក ដោយបានលើកឡើងថា៖«ព្រះ និងទេវតាទុកជីវិតអោយអ្នកដើម្បីផ្តល់ឱកាសអោយអ្នកចេះទទួលស្គាល់កំហុស និងកែប្រែខ្លួនសារជាថ្មីនៅអ្វីដែលបានធ្វើ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ ភ្ញាក់ខ្លួនឡើង ធ្វើខុសចេះដឹងកំហុសកែប្រែខ្លួនសារជាថ្មីគេហៅថាជាបណ្ឌិត។ សង្ឃឹមថាអ្នកនឹងយកឱកាសនេះកែប្រែចិត្តគំនិតជាថ្មីលះបង់គ្រឿងស្រវឹងសុរាមេរយដើម្បីចំណាយពេលវេលាផ្តល់ភាពកក់ក្តៅ និងអនាគតល្អសំរាប់កូនៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេទាំង 3 ត្រូវការភាពកក់ក្តៅពីយើងទាំង 2 នាក់។ បែងចែកពេលវេលាស្មើភាពគ្នាសំរាប់ខ្ញុំជាមួយកូនៗ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនារវាងឪពុក និងកូនៗបានទេ ឌួង ឆាយ»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕