ជាអ្នកសិល្បៈកំប្លែងដូចគ្នាមែនពិត តែ នាងគ្រក ស៊កសម្ដីឲ្យ នាងខ្ញុង គ្មានយល់មុខឡើយ អានហើយពិបាកក្នុងចិត្ត

0

បងប្អូនប្រាកដជាបានជ្រាបហើយថា តារាកំប្លែងស្រី នាងខ្ញុង បានជំពាក់លុយគេជុំទិសរហូតដល់ទៅ ៥០មុឺនដុល្លារអាមេរិកឯណោះ ដែលការជំពាក់នេះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកសិល្បៈដូចគ្នាមានការភ្ញាក់ផ្អើលជាខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្ដីអាណិតអាសូរបងប្អូនខ្មែរមួយចំនួនបាននាំគ្នាជួយដល់តារាស្រីរូបនេះម្នាក់បន្តិចៗ ជាពិសេសក្រុមតារាដូចគ្នាតែម្ដង ដោយចិត្តមិនដាច់ ក្នុងនាមជាអ្នករួមអាជីព បាននាំគ្នាជួយគ្នាដល់រូបនាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរឿងមួយនេះក្ដៅគគុក ស្រាប់តែគ្រូដែលគេស្គាល់ជាគ្រូបង្រៀនជោគជ័យម្នាក់ ជាពិសេសលើផ្នែកដោះស្រាយបំណុល គឺលោក គ្រូ សៀវ សុផល បានធ្វើការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយអះអាងថា លោកគ្រូគឺជាអ្នករៀបយុទ្ធសាស្ត្រអោយនាងខ្ញុងដើម្បីដោះបំណុល និងបង្កើនទ្រព្យឡើងវិញ។ ដោយសារការស្រលាញ់ទេពកោសល្យរបស់តារាកំប្លែងរូបនេះទើបលោកត្រូវជួយនាង ដើម្បីបន្តបម្រើទូរទស្សនិកជនទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកអ្នកនាង គ្រត ដែលគេស្គាល់ថាជាតារាកំប្លែងជើងចាស់មួយរូបបានបង្ហោះសារចាក់ដោតមួយឃ្លានៅលើគណនីហ្វេសប៊ុករបស់គាត់ថា៖ “ខ្ញុំអេីយសិល្បះជាង៤០សិបឆ្នាំមកហេីយ​ នៅតែមិនពូកែសំដែងដូចខ្ញុងសោះ​ ហុឺ​ ខូចសិល្បះគេអស់ហេីយអូន”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែអ្នកនាងគ្រតទេ សូម្បីលោក ហេង ឡុង ប្រធានសមាគមន៍មិត្តសិល្បៈស្មគ្រចិត្តជួយសង្គម ក៏បានបង្ហោះសារមួយដែរថា៖ “ខ្ញុំមិនយល់ ហេតុអ្វីអ្នកសិល្បៈឲ្យតែខ្វះខាត តែងតែផុសសុំជំនួយ? អ្នកខ្វះខាតជាងយើងមានច្រើនណាស់!”។ តើប្រិយមិត្តយល់យ៉ាងណាដែរ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​