មុន កញ្ញា Bella Poarch ក្លាយជាតារា Tiktok ល្បីពេញពិភពលោក នាងត្រូវឪពុកចិញ្ចឹមធ្វើដាក់ ធ្វើឲ្យនាងស្ទើរឆ្កួត

0

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានស្គាល់កញ្ញា Bella Poarch រួចមកហើយតាមរយៈបទ «Build a B*tch» ដែលល្បីល្បាញខ្លាំងពីសំណាក់យុវវ័យ ជាពិសេសគឺក្នុងវិស័យ TikTok ។

នាង Bella Poarch មានអាយុ ២៤ ឆ្នាំ ជាកំពូលតារា TikTok ដ៏ល្បីលំដាប់កំពូលជនជាតិហ្វីលីពីន ដែលបានទាក់ទាញអារ​ម្មណ៍មហាជនជាច្រើនស្ទើរជុំវិញពិភពលោកឱ្យស្រឡាញ់ចូលចិត្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រឹមរយៈពេល ៨ ខែក្រោយមក ប្រជាប្រិយភាពរបស់នាងបានផ្ទុះភ្លាមៗត្រឹមតែមួយប៉ព្រិចភ្នែក រហូតធ្វើមានអ្នកតាមដាននាងនៅជុំវិញពិភពលោកកាន់តែច្រើនឡើងៗរាប់សិបលាននាក់មិនដាច់ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងភាពជោគជ័យល្បីល្បាញនេះដែរ ការពិតរបស់ Bella ត្រូវបានលាតត្រដាងនៅពេលនាងសម្រេចចិត្តឡើងមកលើវេទិកា Podcast របស់ H3H3 production ដោយរៀបរាប់អំពីរឿងរ៉ាវទាំងឡាយដែលនាងធ្លាប់បានឆ្លងកាត់តាំងពីកុមារភាព ដែលមនុស្សជាច្រើនមិនបានដឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្រាំតែបានឈានជើងមកឈរនៅកន្លែងដូចសព្វថ្ងៃនេះ នាងគឺជាក្មេងកំព្រាម្នាក់ដែលរស់នៅយ៉ាងក្រីក្រតោកយ៉ាងជាមួយនឹងជីដូនចាស់ជរានាប្រទេសហ្វីលីពីនប៉ុណ្ណោះ ប៉ុន្តែក្រោយមកនៅពេលអាយុ ៣ ឆ្នាំ នាងក៏ត្រូវបានប្តីប្រពន្ធមួយគូសុំយកមកចិញ្ចឹម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Bella បាននិយាយថា ផ្ទះរបស់ឪពុកម្តាយចិញ្ចឹមរបស់នាង គឺជាកសិដ្ឋានមួយនៅក្នុងប្រទេសហ្វីលីពីន មានបងស្រីចិញ្ចឹម ២ នាក់ និងបងប្រុសចិញ្ចឹម ១ នាក់ (នាងជាកូនពៅ) ។ នាងមិនត្រូវបានគេមើលថែឱ្យដូចជាកូនបង្កើតនោះទេ ពោលគឺត្រូវបានឪពុកចិញ្ចឹមបង្ខំប្រើប្រាស់ឱ្យធ្វើការងារនៅក្នុងកសិដ្ឋានជាច្រើន គេថែមទាំងបានប្រើអំពើហិង្សាធ្វើបាបទាំងផ្លូវកាយ និង ផ្លូវចិត្តទៅលើនាងថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក មិនយូរប៉ុន្មាន នៅពេលអាយុ ១៣ ឆ្នាំ គ្រួសាររបស់នាងក៏បានផ្លាស់រើរទៅនៅសហរដ្ឋអាមេរិក ដែលធ្វើឱ្យនាងក៏មានឱកាសអាចទៅជាមួយផងដែរ។ មិនយូរប៉ុន្មាន នាងក៏បានសម្រេចចិត្តចូលបម្រើកងទ័ពជើងទឹកអាមេរិក ដើម្បីគេចចេញពីការគាបសង្កត់នេះ ប៉ុន្តែមើលទៅស្ថានភាពផ្លូវចិត្តរបស់នាងកាន់តែធ្ងន់ធ្ងរទៅៗ រហូតធ្វើការបម្រើនៅទីនោះ បានរយៈពេលតែជាង ៥ ឆ្នាំប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកដើម្បីបំបាត់ទុក្ខលំបាកនាង លេង TikTok រហូតទទួលបានភាពល្បីល្បាញបែបនេះ ជីវិតរបស់នាងចាប់ផ្តើមមានភាពស្រស់បំព្រងឡើងវិញ ក្រោយពេលដែលនាងបានសម្រេចចិត្តចាកចេញពីគ្រួសារ និងរហូតទទួលបានប្រជាប្រិយភាពមកដល់បច្ចុប្បន្ននេះ។ នាងក៏បានបញ្ជាក់ដែរថា ក្រោយពេលនាងមានឈ្មោះល្បីល្បាញ គ្រួសារនាងបានព្យាយាមទាក់ទងមកដែរ ប៉ុន្តែនាងគ្មានថ្ងៃវិលត្រឡប់ទៅរកពួកគេវិញឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕