Facebook បានធ្វើការផ្លាស់ប្ដូរឈ្មោះរបស់ក្រុមហ៊ុនខណៈដែលប្រជាប្រិយភាពរបស់ក្រុមហ៊ុនមានការថយចុះ។ Facebook ដែលធ្លាប់ជាក្រុមហ៊ុន និងកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនឹងលែងប្រើឈ្មោះហ្វេសប៊ុក
ដើម្បីសម្គាល់ក្រុមហ៊ុនហើយបានងាកមកប្រើឈ្មោះ Meta ជំនួសវិញ ខណៈដែលកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមានការថយចុះជុំវិញពិភពលោកក្នុងពេលថ្មីៗនេះ។
ទាក់ទងទៅនឹងការផ្លាស់ប្ដូរឈ្មោះរបស់ក្រុមហ៊ុនលោក Zuckerberg បានបញ្ជាក់ថា ការប្រើឈ្មោះ Facebook សម្រាប់សម្គាល់ក្រុមហ៊ុនគឺវាភ្ជាប់ទៅនឹងផលិតផលតែមួយ ដែលវាមិនអាចតំណាងឱ្យអ្វីៗទាំងអស់ដែលក្រុមហ៊ុនកំពុងធ្វើនាពេលបច្ចុប្បន្ននេះ ឬនៅពេលអនាគត។
ជាមួយនឹងការប្រើឈ្មោះថ្មីសម្រាប់ស្គាល់ក្រុមហ៊ុន ពាក្យ “Facebook” នឹងត្រូវបានប្រើសម្រាប់សម្គាល់កម្មវិធីបណ្ដាញទំនាក់ទំនងសង្គមតែប៉ុណ្ណោះ ដែលដូចគ្នានិងកម្មវិធីមួយចំនួនទៀតមានដូចជា WhatsApp និង Instagram។
Meta ដែលជាគំរោង Metaverse ដែលឈ្មោះនេះមានប្រភពមកពីភាសា ហ្គ្រេច “Greek” មានន័យថា “Beyond” គេជ្រេីសរេីសយកឈ្មោះនេះ ព្រោះ អត្ថន័យ Meta នឹងផ្តល់អោយយេីងលេីសពីអ្វីដែល Facebook មានរាល់ថ្ងៃ។
Mark Zuckerberg មានបំណងសាង Facebook ពី app និង media ធម្មតា (beyond social media) ទៅជា Virtual Reality (VR)។ Plateform ថ្មីរបស់ “Metaverse” អ្នកប្រេីប្រាស់ មិនត្រឹមតែអាចលេងហ្គេម ធ្វេីការងារ សន្ទនា និងទំនាក់ទំនងគ្នាទេ តែវាកាន់តែពិសេសជាងមុន អស្ចារ្យជាងមុន ដែលវាអាចផ្សារភ្ជាប់ (connect) និង
ហាក់នាំអ្នកប្រេីប្រាស់ទៅដល់បរិយាកាស ពិភព រឺទីកន្លែងណាមួយ ជាមួយសំលេង និងរូបភាពដែលធ្វេីអោយយេីងមានអារម្មណ៍ដូចជាបានឃេីញនិងដល់កន្លែងនោះពិតៗ ដែលអារម្មណ៍មួយនោះគឺយេីងអាចទទួលបាន អាចឃេីញ និងស្តាប់បានតាមរយះឧបករណ៍ VR ៕