ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានស្គាល់ តារាសម្ដែងប្រុស ហុងកុងដ៏ល្បី លោក Kwong Wa ដែលបានសម្ដែងជាតួអង្គ «ថាំងចេង» នៅក្នុងខ្សែភាពយន្តភាគដ៏ល្បី កាលពីឆ្នាំ ១៩៩៦ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជាច្រើន ទាំងក្នុង និងក្រៅប្រទេស ផងដែរ។
យ៉ាងណាមិញ បើទោះជាពេលវេលា កន្លងហួសទៅជាង ២០ ឆ្នាំ ក៏ដោយ តារាប្រុសរូបនេះ ក៏នៅតែទទួលបានប្រជាប្រិយយ៉ាងពេញទំហឹង ពីបណ្ដាហ្វេនៗជាច្រើន ទៅលើសមត្ថភាព ទេពកោសល្យ នៅក្នុងការងារសិល្បៈ ជាពិសេស លោកថែមទាំង មានមុខមាត់ស្រស់សង្ហា និងមានភាពទាក់ទាញយ៉ាងខ្លាំង ទៀតផង។
ប៉ុន្តែទទឹមនឹងភាពល្បីល្បាញ តារាប្រុសចិត្តធម៌ព្រះក្នុងរឿងរូបនេះ មានរឿងអាស្រូវស្នេហាដោយបានផិ.ត.ក្ប.ត់ប្រពន្ធរបស់ខ្លួន ខណនាងភរិយាលោកកំពុងពពោះ Kwong Wa បានលួចទៅជួបស្រីស្នេហ៍ញយដង ហើយថែមទាំងត្រូវបានប្រទះឃើញទៅមើលកុនជាមួយគ្នាទៀត។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងស្នាក់នៅផ្ទះស្រីស្នេហ៍រូបនោះរយៈពេល ៦ ថ្ងៃជាប់ៗគ្នាទៀតផង។
រឿងរ៉ាវនេះបង្ករជាជ.ម្លោះផ្អើល អស់មហាជនអ្នកគាំទ្រ ក៏ដូចជាក្នុងសង្គមសិល្បៈហុងកុង ដោយសារតែ ភរិយារបស់លោកគឺ នាង Connie Mak Kit-man ប្រកាសធ្វើសន្និសីទកាសែត។
តែក្នុងសន្និសីទកាសែតនោះ ភរិយារបស់លោក បែរជាមិនសំចៃមាត់បានហៅ Sheren Tang ដែលជាស្រីស្នេហ៏ប្ដីរបស់ខ្លួនថា ជាស្រីកញ្ជ្រោងដែលទាក់ស្វាមីរបស់នាង ហើយដោយសារតែនាងសម្រេចបំណងខ្លួនមិនបាន ទើបពង្រាយព័ត៌មានអាស្រូវ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ប្ដីនាង៕ សូមមើលរូបភាពខាងក្រោម៖