ឡើងកូដខ្លាំងមែន Kim Soo-Hyun ថតរឿងថ្មី ១ ភាគ ស៊ីថ្លៃខ្លាំង ក្លាយជាតារាមានតម្លៃខ្លួនខ្ពស់បំផុត មិនធ្លាប់មានប្រចាំឆ្នាំ

0

ថ្មីៗ​នេះ តារាង​នៃ​តារា​សម្ដែង​ប្រុស​កូរ៉េ​ចំនួន ១០ រូប​ដែល​ស៊ី​ថ្លៃ​ខ្លួន​ខ្ពស់​បំផុត​ប្រចាំ​ឆ្នាំត្រូវ​បាន​បង្ហាញ ។ ក្នុង​នោះ​ដែរ បើ​ក្រឡេក​មើល​តារា​ប្រុស​សង្ហាល្បីៗ​ដែល​ទើប​តែ​បង្ហាញ​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ថ្មីៗ​នា​ឆ្នាំ​នេះ តារា​សម្ដែង Ji Chang Wook, Lee Minho និង Kim Soo Hyun គឺ​ស្ថិត​នៅ​លើ​លេខ​រៀងៗ​ខុសៗ​គ្នា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​ខ្សែ​ភាពយន្ត​ថ្មី​ដែល​មាន​ចំណង​ជើង​ថា «Backstreet Rookie» តារា​សម្ដែង Ji Chang Wook ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ចុង​ក្រោយ​គេ ជាមួយ​នឹង​តម្លៃ​ខ្លួន ៥០ ៣០០ ដុល្លារ ក្នុង​មួយ​ភាគ ខណៈ​តារា​សម្ដែង Lee Minho ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ៥ ជាមួយ​នឹង​តម្លៃ​ខ្លួន ៦២ ០០០ ដុល្លារ​ក្នុង​មួយ​ភាគ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុង​ក្រោយ​គឺ តារា​សម្ដែង Kim Soo Hyun បាន​ក្លាយ​ជា​តារា​លំដាប់​កំពូល​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ ចំនួន ៨៤ ០០០ ដុល្លារ​ក្នុង​មួយ​ភាគ ។ ជាមួយ​គ្នា​នេះ​ដែរ លោក​ត្រូវ​បាន​ឲ្យ​ដឹង​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាន​ទទួល​តម្លៃ​ខ្លួន​ខ្ពស់​រហូត​ដល់ ១៦៧ ០០០ ដុល្លារ​ក្នុង​មួយ​ភាគ សម្រាប់​ខ្សែ​ភាពយន្ត​ដែល​កំពុង​ផ្ទុះ​នា​ពេល​ថ្មីៗ​នេះ «It’s Okay Not To Be Okay» ៕ ខាង​ក្រោម​នេះ​ជា​ចំណាត់​ថ្នាក់​ទាំង ១០ នៃ​តារា​សម្ដែង​ប្រុស​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

១០. តារា​សម្ដែង Ji Chang Wook (៥០ ៣០០ ដុល្លារ​ក្នុង​មួយ​ភាគ)

៩. តារា​សម្ដែង Song Joong Ki (៥០ ៣០០ ដុល្លារ​ក្នុង​មួយ​ភាគ)

៨. តារា​សម្ដែង Lee Jong Suk (៥០ ៣០០ ដុល្លារ​ក្នុង​មួយ​ភាគ)

៧. តារា​សម្ដែង Yoo Ah In (៥៩ ០០០ ដុល្លារ​ក្នុង​មួយ​ភាគ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. តារា​សម្ដែង Lee Seung Gi (៥៩ ០០០ ដុល្លារ​ក្នុង​មួយ​ភាគ)

៥. តារា​សម្ដែង Lee Min Ho (៦២ ០០០ ដុល្លារ​ក្នុង​មួយ​ភាគ)

៤. តារា​សម្ដែង So Ji Sub (៦៧ ១០០ ដុល្លារ​ក្នុង​មួយ​ភាគ)

៣. តារា​សម្ដែង Jo In Sung (៦៧ ១០០ ដុល្លារ​ក្នុង​មួយ​ភាគ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. តារា​សម្ដែង Hyun Bin (៨៣ ៩០០ ដុល្លារ​ក្នុង​មួយ​ភាគ)

១. តារា​សម្ដែង Kim Soo-Hyun (៨៤ ០០០ ដុល្លារ​ក្នុង​មួយ​ភាគ)