អាត្រង៉ោលតូច ពេលនេះកម្លោះស្ដូក បាត់មុខពីសិល្បៈមែន តែកំពុងប្រើជីវិតស៊ីវីល័យក្នុងត្រកូលអភិជន

0

លោក Ashton Chen ជា​តារា​សម្ដែង​ដែល​បាន​សាង​ភាព​ល្បីល្បាញ​តាំង​ពីនៅ​ក្មេង​តូច​ តាមរយៈ​ស៊េរី​រឿង​ សង្ឃសៅលីង។ ឈាន​ដល់​វ័យ​កម្លោះ លោក​ក៏​នៅ​តែ​មាន​ការងារ​សិល្បៈ​ត្រូវ​កាន់​កាប់​ហូរហែ រហូត​គ្រប់គ្នា​គិត​ថា​ ក្មេង​តូច​នេះ​ អាច​នឹង​ស្នង​តំណែង​ Bruce Lee, Jackie Chan និង​តារា​ក្បាច់គុន​ជា​ច្រើន​ផ្សេង​ទៀត​ជាក់ជា​មិនខាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយ​ពី​ការ​គិត​ទុក​ទាំង​ស្រុង​ ព្រោះ​ថា​ឈាន​ដល់​ពេល​បច្ចុប្បន្ន​នេះ​ កេរ្តិ៍ឈ្មោះ​របស់​ Ashton Chen ក៏​មិន​ហក់​ឡើង​ខ្លាំង​ដូច​កាលពីតូច រហូត​មហាជន​ភាគ​ច្រើន​គិត​ថា​លោក​មិន​សូវ​ត្រូវ​ប៉ាន់​នឹង​ការងារ​សម្ដែង​រឿង​បែប​ក្បាច់គុន​ដូច​កាល​ពី​តូច​ទេ ហើយ​ក៏​មិន​អាច​ប្រជែង​នឹង​តារា​ក្មេងៗ និង​ស្អាតៗ​ផ្សេងៗ​ទៀត​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែបើនិយាយពីជីវិតរស់នៅបច្ចុប្បន្ននេះវិញ លោក Ashton Chen ពិតជាមានភាពហ៊ឺហាឡូយឆាយ មានឡានទំនើបជិះ ស្នាក់នៅក្នុងផ្ទះដ៏ប្រណីត និងមានពេលខ្លះ លោកបានណាត់ជួបនឹង មិត្តស្រីនៅភោជនីយដ្ឋានថ្លៃៗ ថែមទៀត។ ជាពិសេស តារាប្រុសរូបនេះ ក៏មាន​ការ​ប្រមូល ​រថយន្ត​ប្រណាំង​លំដាប់​ខ្ពស់​ ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើទំព័រផ្ទាល់ខ្លួនវិញ Ashton Chen បានបង្ហាញពី នាឡិកាប្រណីត សម្លៀកបំពាក់ទាន់សម័យ ស្បែកជើង និងរបស់មានតម្លៃថ្លៃផ្សេងៗជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏ត្រូវចាប់បានរូបភាព ដឹកដៃនារីវ័យក្មេង ទៅឆ្នេរសមុទ្រ ដោយទូកទំនើប ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឮកផងដែរថា លោក Ashton Chen បានចូលព្រះវិហារ សៅលីន តាំងពីអាយុ ២ឆ្នាំ ហើយក៏បានរៀនក្បាច់គុន។ ដោយនៅអាយុ ៥ ឆ្នាំ លោកក៏បានសម្តែងក្នុងខ្សែភាពយន្តដំបូងរបស់ខ្លួនគឺ «Shaolin Popey» បន្ទាប់មក បានក្លាយជាតារាកុមារ នៅលើអេក្រង់ ជាមួយនឹងខ្សែភាពយន្តល្បីៗជាបន្តបន្ទាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕