រដ្ឋមន្ត្រី​ក្រសួង​ផែនការ៖ ជាមធ្យមប្រជាជនកម្ពុជាម្នាក់ អាចរកប្រាក់ចំណូលបាន ១០,៩៥១រៀល ក្នុងមួយថ្ងៃ

0

រដ្ឋមន្ត្រី​ក្រសួង​ផែនការ ថ្លែង​ថា ផ្អែក​លើ​វិធីសាស្ត្រ​ដែល​បាន​កែ​សម្រួល និង​ទិន្នន័យ​អង្កេត​សេដ្ឋកិច្ច សង្គមកិច្ច​កម្ពុជា ឆ្នាំ ២០១៩-២០២០ ​ខ្សែ​បន្ទាត់​នៃ​ភាព​ក្រីក្រ​ថ្នាក់​ជាតិ​សម្រាប់​កម្ពុជា បាន​រក​ឃើញ​ថា

ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់ អាច​រក​ប្រាក់​ចំណូល​បាន​ចំនួន ១០ ៩៥១រៀល ក្នុង​មួយ​ថ្ងៃ។ ក្នុងនោះ លោក ឆាយ ថន បានលើកបង្ហាញថា ក្នុងមនុស្សម្នាក់នៅរាជធានីភ្នំពេញអាចរកប្រាក់ចំណូលបាន ១០,៩៥១រៀល/មួយថ្ងៃ នៅតំបន់ទីប្រជុំជនផ្សេងទៀត

អាចរកប្រាក់ចំណូលបាន ៩,៥៧១រៀល និងនៅតំបន់ជនបទ អាចរកប្រាក់ចំណូលបាន ៨,៩០៨រៀល/មួយថ្ងៃ។ ដោយប្រើប្រាស់ខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ អត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ ២០១៩- ២០២០ មានកម្រិត ១៧,៨%

ក្នុងនោះនៅរាជធានីភ្នំពេញ មានអត្រាភាពក្រីក្រ ៤,២% តំបន់ទីប្រជុំជនផ្សេងទៀត មានចំនួន ១២,៦% និងតំបន់ជនបទ ២២,៨%។ លោក ឆាយ ថន បន្តថា អត្រាភាព​ក្រីក្រ​នៅ​កម្ពុជា សម្រាប់​ឆ្នាំ ២០១៩- ២០២០

បាន​រង​ផល​ប៉ះពាល់​ខ្លះ​ពី​ការ​រីករាលដាល​នៃ​មេរោគ​កូវីដ១៩ ដែលបានចាប់ផ្ដើម ពីដើមឆ្នាំ ២០២០ តាមរយៈការបង្កផលប៉ះពាល់ ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់លើវត្ថុធាតុដើម សម្រាប់ការផលិតផលិតផលនាំចេញ ការថយចុះការបញ្ជាទិញពីក្រៅ ប្រទេស និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖