បងប្អូនដែលបានតាមដានរឿងថៃ ភ្លើងស្នេហ៍បញ្ញើក្អែក ប្រាកដជាបានស្គាល់តួអង្គ នាងរុាំណាំ ហើយ ដែលជាតួគួរឲ្យស្អប់បំផុត និងត្រូវបានមហាជនជាច្រើន ដែលបានទស្សនារឿងមួយនេះ ជេរហ៊ុយដីផងដែរ។
នាងរុាំណាំ ដើរតួដោយតារាស្រីគួរឲ្យស្រលាញ់នាង Green Asadaporn ដែលមានចរិកក្នុងសាច់រឿង និងខាងក្រៅគឺមិនដូចគ្នាឡើយ។
យ៉ាងដោយសារតែសាច់រឿងល្អមើល និងសម្ដែងសមពេក តារាស្រីដែលដើរតួ នាងរុាំណាំ ត្រូវបានរងការព្រមានពីអ្នកគាំទ្រ ចង់ទៅទះកំផ្លៀងដល់កន្លែង ព្រោះស្អប់ខ្លាំងពេក។
ដោយតារាស្រីរូបនេះ និយាយបែបសើចហួសចិត្តផង សប្បាយចិត្ត ដែលការសម្ដែងសមពេក រហូតមានអ្នកគាំទ្រជេរ នាងរុាំណាំ ច្រើននៅលើបណ្តាញសង្គម ជេរខ្លាំងៗទៀតផង។ កាន់តែធ្ងន់នោះគឺដល់ថ្នាក់បង្ហោះថតរូប
ភ្ជាប់ជាមួយបាតជើងជាប់នឹងមុខរបស់នាង អ្នកខ្លះចង់ជួលឡានទៅទះកំផ្លៀងដល់កន្លែងជាដើម ។ យ៉ាងណាណ តារាស្រីរូបនេះ ក៏ហាក់មានមោទនភាពផងដែរ ដែលការសម្ដែងរបស់ខ្លួនល្អយ៉ាងនេះ
នាងក៏បានបង្ហើបទៀតថា វាពិតជាមិនងាយស្រួល ដែលចរិកនាងចូលចិត្តលេងសើចសប្បាយ តែបែរជាមកសម្ដែង ដាក់អារម្មណ៏ឲ្យចូល ទាំងការបញ្ចូលអារម្មណ៍ ទាំងត្រូវវាយតប់គ្នា ឬត្រូវគេកប់ក្នុងរណ្ដៅនៅភាគបញ្ចប់ទៀត៕