មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង កាលពីវេលា ម៉ោង១៧ និង១៥នាទីល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ប ង្ក ដោយរថយន្តម៉ាកតូយូតាហ្វតធូន័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BE 2988 បើកបរដោយជនជាតិចិន រវាងម៉ូតូម៉ាកហុងដា ចំនួនពីរគ្រឿងទៀត
ដែលបណ្ដាលឲ្យមនុស្សស្រី២នាក់ ដែលម្នាក់ជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀតជាអ្នករួមដំណើរបានស្លា.ប់ភ្លា.មៗនៅកន្លែងកើតហេតុ ដែលស្ថិតនៅ លើផ្លូវជាតិលេខ៣កំពត វាលរេញ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកត្នោត ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៧- ១៧៨ ស្ថិតក្នុងភូមិព្រែកក្រែង សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៏ដ៏រន្ធត់នេះ បង្កឡើងដោយបុរសជនជាតិចិនម្នាក់ បើកបររថយន្តបង្កហេតុម៉ាកខាងលើ ក្នុងល្បឿ.នលឿ.ន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ
ដោយមិនដឹងថា ជាមានបញ្ហាអ្វី ក៏បានរេច.ង្កូតទៅបុ.កម៉ូតូម៉ាកហុងដា ចំនួនពីរគ្រឿងដែលមានទិសដៅផ្ទុយគ្នាពីលិចទៅកើត បណ្តាលឲ្យមនុស្សស្រី២នាក់ ដែលម្នាក់ជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀតជាអ្នករួមដំណើរបានស្លា..ប់ភ្លា.មៗនៅកន្លែងកើតហេតុ ឯម៉ូតូមួយគ្រឿងទៀត បើកបរដោយបុរសម្នាក់ ក៏បានរ.ងរ.បួ.សយ៉ាងធ្ង.ន់ធ្ង.របា.ក់ជើ.ងខាងស្តាំផងដែរ។
<
ចំពោះហេតុការណ៏គ្រោះថ្នាក់មួយនេះ បើតាមមិត្តភក្តិម្នាក់ក្នុងចំណោមអ្នកដែលបាត់បង់ជីវិតក្នុងករណីខាងលើនេះ បានបង្ហោះសារសោ កស្ដា យ លើបណ្តាញសង្គម ដោយពិបាកក្នុងការទទួលដោយសារភ្លាមៗពេកទទួលយកមិនទាន់បាន
ដោយបានរៀបរាប់ថា៖ «R..I..P វាលឿនពេកខ្ញុំទទួលយកអត់បាន ម៉េចបានយាយឯងទៅចោលខ្ញុំចឹង ពេលខ្ញុំពិបាកចិត្តយាយតែងតែកំដរខ្ញុំ លើកទឹកចិត្តខ្ញុំ អ្នកជាមិត្តភ័ក្កល្អរបស់ខ្ញុំ កើតជាតិណាៗកុំឲ្យអាយុខ្លីដូចជាតិនេះអី»៕