ចាប់តាំងពីពេលកុមារី ល្អហួស បង្ហាញមុខលើបណ្ដាញសង្គម និងផ្ទុះល្បីថានាងមានមុខមាត់ដូចតារាសម្ដែងស្រីថៃលំដាប់ប្រទេស យ៉ាយ៉ា រួចមក នាងកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនដែលនិយមលេងបណ្ដាញសង្គម។
ពិតណាស់ ក្រៅពីមានរូបសម្ផស្សស្អាតផូរផង់ គេដឹងទៀតថាក្មេងស្រីរូបនេះ មានដុងសិល្បៈអាចសម្ដែង ច្រៀងរាំស្ទើរគ្រប់ទម្រង់ បើទោះបីនៅក្មេងវ័យក៏ពិតមែន។ ជាមួយគ្នានេះដែរ ស្របពេល ល្អហួស កាន់តែធំពេញវ័យ
គេកាន់តែសម្លឹងឃើញពីទេពកោសល្យ និងសមត្ថភាពរបស់ក្មេងស្រីរូបនេះ ខណៈនាងអាចធ្វើរឿងគ្រប់យ៉ាងបានដូចមនុស្សពេញវ័យយ៉ាងដូច្នេះ។ ក្នុងនោះដែរ តារាស្រីវ័យក្មេងរូបនេះ ធ្លាប់បង្ហើបប្រាប់ថា ទៅថ្ងៃអានាគតនាងមានបំណងចង់ធ្វើជាតារា K-pop ជាពិសេសនៅពេលដែលគ្រប់អាយុ នាងនឹងដាក់ពាក្យចូលរួមប្រកួតបវរកញ្ញាតែម្ដង។
មិនទាន់អស់ទេ កាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍បំផុតនោះ កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញហ្វេសប៊ុកមួយឈ្មោះ Kim San Officiall កូនកាត់បីសាសន៍ បានបង្ហោះវីដេអូមួយ រួចប្រាប់ថា៖ “ចូលហាត់ថ្ងៃដំបូង ជាមួយ និងគ្រូ ដែលមានជំនាញ និងមានបទពិសោធន៍ Oliva Kong បង្វឹកគ្រាប់ពេជ្រ មួយដុំនេះ អោយកាន់តែខ្លាំង”។
ក្រោយបានឃើញវីដេអូរបស់ក្មេងស្រី ល្អហួស ហ្វេនៗ នៅមិនសុខទេ ក៏បានចូល comment ព្រាតថា ៖ ស្អាត ឆ្លាត រួសរាយ ថ្លៃថ្នូរ ពូកែគ្រប់យ៉ាង, ពូកែគ្រប់មុខហ្មង ក្មួយស្រីស្អាតអត់មានទាស់ទេ, ការដើរទាក់ទាញ fan ខ្លាំងមែនទែន ហើយស្អាតទៀត ដើរលះស្អាតណាស់អូនយ៉ា នៅមានការសរសើរជាច្រើនទៀត៕ កាន់តែជ្រាបច្បាស់សូមមើលវីដេអូខាងក្រោម៖
វីដេអូ៖