ជាដំណឹងដ៏កក្រើកវិស័យសិល្បៈកម្សាន្ត បន្ទាប់ពីមានដំណឹងទម្លាយថា តារាស្រី Bella Ranee និងគូស្នេហ៍ លោក Weir Sukolwat បានបែកគ្នាទាំងស្រុង ដោយបញ្ចប់ទំនាក់ទំនងស្នេហា ៩ ឆ្នាំ ដ៏គួរឲ្យសោកស្ដាយ។
នៅក្នុងនោះដែរ ថែមទាំងបានបង្ហើបថា តារាប្រុសស្រីទាំងពីររូបនេះ បានព្យាយាម និងដោះស្រាយបញ្ហាគ្នាហើយ ប៉ុន្តែមិនអាចសម្របសម្រួលគ្នា ទៅវិញទៅមក ដូច្នេះហើយ អ្នកទាំងពីរ ចង់រក្សាអារម្មណ៍ល្អ
និងប្រែ ឋានៈរបស់ខ្លួន មកនៅត្រឹមជា បងប្អូននឹងគ្នា បែបនេះវិញ ហើយព្រមទាំងបានបញ្ជាក់ទៀតថា រឿងរ៉ាវរបស់ពួកគេ មិនពាក់ព័ន្ធនឹងអ្នកទីបីនោះទេ។
តែស្រាប់តែពេលនេះ មានអ្នកជិតស្និទ្ធ Weir និង Bella ចេញមកបង្ហើបថា អ្នកទាំង ២ មិនទាន់បែកទេ ពោលគឺមិនដូចការចុះផ្សាយ ឫពាក្យចចាមរ៉ាមក្នុងបណ្ដាញសង្គមឡើយ។
អ្នកជិតស្និទ្ធនោះគឺជា មិត្តជិតស្និទ្ធរបស់ Bella ដែលមានឈ្មោះថា Pom Winit ជាអ្នកផាត់មុខកំពូលម្នាក់នៅក្នុងប្រទេសថៃ។
ដោយ Pom បានឲ្យដឹងថាអ្នកទាំងពីនៅទៅណាមកណាជាមួយគ្នាទេ ហើយគូស្នេហ៍មួយគូនេះក៏មានគម្រោងធ្វើដំណើរទៅប្រទេសជប៉ុននៅថ្ងៃទី២ ខែធ្នូ ដើម្បីអបអរខួប១០ឆ្នាំរបស់ពួកគេទៀតផង៕