ប្រិយមិត្តអ្នកដែលនិយមតាមដានរឿងភាគថៃច្បាស់ណាស់ប្រាកដជាបានស្គាល់តារាជើងចាស់ គឺអ្នកនាង Nune woranuch
ក្នុងនោះនាងក៏រៀបការមានគ្រួសាររួចទៅហើយជាមួយនិងបុរសអ្នកមានម្នាក់ ដែលលោកគឺជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ ។
យ៉ាងណាមិញក្នុងរយៈពេលកន្លងទៅថ្មីៗនេះ Nune woranuch នាងបានផុសរូបយ៉ាងស្វីតជាមួយស្វាមីក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ដែលបានចាប់ដៃរួមរស់នៅជាមួយគ្នាអស់រយៈពេល ១១ឆ្នាំមកហើយ ។
ពិតជីវិតតារាស្រីរូបនេះ និងស្វាមី រស់នៅមិនខ្វះអ្វីឡើយ តែបែរជាខ្វះរបស់ម្យ៉ាង ដែលជាចំនុចពិសេសមួយនេះ ដោយមហាជនតែងតែមានចម្ងល់ក្រោយពេលតារាស្រីរូបនេះបានរៀបការជាមួយនឹងស្វាមីរួចនោះគឺ
ពេលណានាង និង ស្វាមីមានទាយាទស្នងត្រកូលនឹងគេ ខណៈនេះចំណងអាពាហ៍ពិពាហ៍របស់នាង បានឈានចូលជាងមួយទសវត្សរ៍ទៅហើយនោះ ។
ចំពោះរឿងការយកកូននេះ ស្រាប់តែតារាស្រីរូបនេះនិយាយបែបនេះថា នាងគិតហើយថានាងអាចនឹងមិនយកកូននោះទេ ដោយសារតែស្វាមីនិងនាងម្នាក់ៗគិតធ្វើការរៀងៗខ្លួន ដោយប្ដីធ្វើជំនួញ ចំណែកឯនាងក៏មានមុខជំនួញ និង ការងារសិល្បៈជាច្រើនផងដែរ៕