ស្គាល់ Nex Zin អត់ ប្រុសក្បាលខូច ពេលនេះត្រូវសមត្ថកិច្ចចា.ប់ហើយ ដោយសារតែរំ.លោ.ភគេហើយ លួច…

0

យោងតាមអធិការដ្ឋាននគរបាលខណ្ឌកំបូលបានឲ្យដឹងថា កាលពីវេលាម៉ោង២៤ៈ០០នាទី ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោយពីទទួលបានពាក្យប.ណ្តឹ.ងពីជនរ.ង.គ្រោះ

លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍ ធ្វើការស្រាវជ្រាវ និងឈានដល់ការឃា.ត់ខ្លួនជន.ស.ង្ស័យម្នាក់ ពាក់ព័ន្ធករណី រំ.លោ ភ សេ.ព ស ន្ថវៈ និងប្រព្រឹត្តអំពើលួ.ច (ទូរស័ព្ទ_និងលុយ) ។

ជនសង្ស័យឈ្មោះ ផេង ភក្តី ហៅ និចហ្សីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ (គ្មានសា រធា តុ ញៀ . ន ) ជនរងគ្រោះឈ្មោះ សន ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ មុខរបរម៉ាស្សា កោសជប់

មានទីលំនៅបច្ចុប្បន្នភូមិគោកឃ្លាង សង្តាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញមុនពេលកើតហេតុ ជនរងគ្រោះបានស្គាល់គ្នាជាមួយជនសង្ស័យតាម Facebook អ្នកទាំងពីរបានណាត់ជួបគ្នានៅម្តុំសួនកុមារមុខផ្សារស៊ីនជូរី រួចនាំគ្នាទៅលេងកោះពេជ្រ

បាននាំគ្នាផឹកស៊ីនៅទីនោះ ក្រោយពីត្រឡប់មកវិញជន.ស.ង្ស័យមិនបានដឹកជនរ.ង.គ្រោះទៅផ្ទះវិញទេ បានដឹកជនរង.គ្រោះមកទីកន្លែងស្ងាត់ ចំនុចដីវាលក៏បានធ្វើសកម្មភាពតែម្ដង។បច្ចុប្បន្នជនសង្ស័យខាងលើ

ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕