ចប់បាត់ហើយ! ខំយ៉ាងណាក៏ទៅមិនរួចដែរ ទ្រព្យសម្បត្តិរបស់​ Kris Wu មានតម្លៃរាប់លានដុល្លារ ត្រូវបានបិទត្រាក្រហម មិនអាចផ្ទេរកម្មសិទ្ធបាន

0

អស់រយៈពេលជាងមួយខែហើយ ដែល Kris Wu បានបាត់ខ្លួនពីវិស័យសិល្បៈកម្សាន្ត showbiz ដោយសារតែរឿងអាស្រូវផ្លូវភេទដ៏រន្ធត់។ ក្នុងនោះ តុលាការព្រហ្មទណ្ឌ បានអនុម័តដីកាចាប់ខ្លួន តារាចម្រៀងប្រុសរូបនេះ ពីបទសង្ស័យរំលោភសេពសន្ថវៈ ពេលនេះ Kris Wu កំពុងជាប់ពន្ធនាគាររង់ចាំលទ្ធផលនៃការស៊ើបអង្កេតពីប៉ូលីសបន្តទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលកំពុងតែស្ថិតក្នុងក្រោមសើបអង្កេត ស្រាប់តែមានលេចឮព័ត៌មានថា តារាប្រុសរូបនេះ កំពុងតែព្យាយាមគ្រប់វិធីដើម្បីការពារទ្រព្យសម្បត្តិរបស់លោក ដែលមានសរុបជាង ២០៦ លានដុល្លារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាប្រុសរូបនេះ ត្រូវបានគេដឹងថា មានកន្លែងស្នាក់នៅលំដាប់អភិជនចំនួន ៣កន្លែងក្នុងប្រទេសចិន ដែលសរុបមានតម្លៃ ប្រហែល ១៥ លានដុល្លារ​ឯណោះ។ ខណៈរូបគេក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតពិនិត្យកាត់ក្តីរបស់តុលាការ ហើយលោកអាចប្រឈមនឹងការជាប់ពន្ធធនាគាររហូតដល់ ១០ ឆ្នាំឯណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមានរឿងអាស្រូវបែបនេះ តារាប្រុស Kris បានព្យាយាមដាក់លក់កន្លែងស្នាក់នៅទាំងនេះភ្លាមៗតែម្តង បន្ទាប់ពីមានរឿងអាស្រូវផ្ទុះឡើង ព្រោះតែខ្លាចតុលាការរឹបអូសដកហូត។ ហើយក៏មានលេចឮព័ត៌មានទៀតថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាប្រុសរូបនេះ បានលក់ទ្រព្យសម្បត្តិចេញស្ទើរទាំងអស់ ហើយលុយកាក់ទាំងប៉ុន្មានត្រូវបានផ្ញើរទៅតម្កល់នៅប្រទេសកាណាដា ដែលជាប្រទេសសញ្ជាតិទីពីរបស់លោកតែម្តង ដើម្បីបញ្ចៀសកុំឳ្យមានការប៉ះពាល់ពីខាងអាជ្ញាធរចិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងការខិតខំរបស់តារាប្រុសរូបនេះ ហាក់មិនអាចទៅរួចឡើយ​ដោយសារតែពេលនេះ តុលាការទីក្រុងប៉េកាំងបានបញ្ជាឱ្យបង្កកទ្រព្យសម្បត្តិរបស់ Wu Yifan នៅឯក្រុមហ៊ុនភាពយន្ត Inner Mongolia Fan Shi ជាបន្ទាប់ ដែលទ្រព្យ​សម្បត្តិ ​មាន​តម្លៃ ១៧,៧៥​លាន​យន់ (២,៧៨​លាន​ដុល្លារ) រួម​មាន​គណនី​ធនាគារ ភាគហ៊ុន និង​អចលនទ្រព្យ ដោយក្នុងរយៈពេលនៃការទប់ស្កាត់គឺ 1-3 ឆ្នាំ។ នេះបើតាម Sina បានរាយការណ៍នៅថ្ងៃទី ៦ ខែធ្នូថ្មីៗនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថែមពីនេះទៀត ដើម្បីកុំឱ្យសាច់ញាតិរបស់តារាចម្រៀងប្រុសរូបនេះ ផ្ទេរទ្រព្យសម្បត្តិ និងគេចវេសពីការទទួលខុសត្រូវនោះ គេ ស្នើឱ្យច្បាប់គ្រប់គ្រង និងទប់ស្កាត់ប្រតិបត្តិការសេដ្ឋកិច្ចដែលមិនចាំបាច់ រហូតដល់ភាគីខាង Kris Wu បំពេញកាតព្វកិច្ចផ្តល់សំណងទៅតាមគូភាគីម្ខាងទៀត តាមផ្លូវច្បាប់ផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​