ធ្លាប់តែឮទឹកគូត្រី ប្រុសគូស្រី តែសម័យនេះ ហាក់ប្រែប្រួលច្រើន ដោយសារតែមានការបើកចំហរ ឱ្យមានការស្រលាញ់ភេទដូចគ្នា ជាពិសេសបើកដៃឱ្យរៀបការតាមប្រពៃណីងថែមទៀតផង។
គូស្នេហ៏ប្រុសមួយគូ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែពួកគេបានសម្រេចចិត្ត ដឹកដៃគ្នាចូលរោងការ ឡើងអធិកអធមតែម្ដង។
បើតាមរូបភាពបង្ហាញអំពីសកម្មភាពហែជំនូន សែនចងដៃ សំពះផ្ទឹម ដោយមានការចូលរួមពីលោកមេបាដែលជាឪពុកម្តាយទាំងសងខាង និងមានការរៀបចំសុទ្ធសឹងតែជារបៀបទូទៅក្នុងពិធីរៀបមង្គលការផ្លូវការ ហើយថែមទាំងបានបង្ហាញរូបថតដ៏ផ្អែមល្ហែមរវាង គូស្នេហ៍ប្រុសស្រលាញ់ប្រុសមួយគូដ៏ស្រស់សង្ហានេះថែមទៀតផង។
សូមជម្រាបបន្តិចថា នៅក្នុងប្រទេសថៃជាប្រទេសមួយដែលមានអាត្រាខ្ពស់នៃចំនួនអ្នកស្រលាញ់ដូចគ្នា(LGBTQ) ហើយសិទ្ធិសេរីភាពជាទូទៅនៃអ្នកស្រលាញ់ភេទដូចគ្នាក៏មានលក្ខណៈបើកចំហផងដែរ៕