ជឿជាក់ថា មហាជន និងអ្នកប្រើបណ្តាញសង្គម ប្រាកដជាបានជ្រាបហើយថា តារាប្រុសស្រី អ្នកនាង សួស វីហ្សា និង លោក ថមមី កាក់កាបជោគជ័យទាំងជីវិតគ្រួសារ និងជំនួញ ក្នុងនោះ ប្ដីប្រពន្ធអ្នកសិល្បៈមួយគូនេះ មិនត្រឹមតែទទួលបានជោគជ័យលើវិថីសិល្បៈតែម្យ៉ាងនោះទេ តែអ្នកទាំងពីរ ក៏មានមុខជំនួញជាច្រើនក្តោបនៅក្នុងដៃផងដែរ។
សូមបញ្ជាក់ថា លោក ថមមី ដែលជាស្វាមី គឺលោកបានក្តោបមុខជំនួញ និង មានទុននៅក្នុងក្រុមហ៊ុនជាច្រើន ពោលគឺសព្វថ្ងៃនេះ លោកមានងារជាហគ្រិនវ័យក្មេង និង ជាសមាជិកនៃសភាពាណិជ្ជកម្មថែមទៀតផង។
ក្រោយមានជីវភាពធូរធារខ្លាំង និងរស់នៅបានយ៉ាងសុខស្រួលបែបនេះ ស្រាប់តែ តារាចម្រៀងស្រីរូបនេះ នឹកឃើញដល់ លោកគ្រូ និងអ្នកគ្រូរបាំរបស់ខ្លួន ដែលបានបង្ហាត់ដុសខាត់សមត្ថភាព និងទេសកោសល្យខ្លួន តាំងពីនៅក្មេង ហើយជីវភាពគ្រួសារនៅក្រក្រី ព្រោះដោយសារតែវត្តមានសិល្បៈ ទើបធ្វើឲ្យ រូបនាងអាចមានអ្វីៗដូចសព្វថ្ងៃនេះ។
ជាក់ស្តែង ក្នុងនោះ តារាចម្រៀង សួស វីហ្សា បានបង្ហោះសារបញ្ជាក់យ៉ាងដូច្នេះថា ៖ «អតីតកាលរបស់ខ្ញុំ ខ្ញុំធ្លាប់ត្រឹមតែជាក្មេងស្រីរាំរបាំបុរាណម្នាក់ ទាំងតូច ទាំងស្គម ទាំងខ្មៅ ទាំងក្រ ទាំងលំបាក កាលនោះត្រូវបែងចែកពេលវេលារៀនសូត្រផង នឹងយកពេលមកហាត់របាំផង
ហេីយឆ្លៀតរត់ទៅរៀនច្រៀងទៀតហេតុតែចង់រកលុយជួយគ្រួសារ. ក៏ដោយសារតែខ្ញុំកេីតមកខ្ញុំមាននិស្សយ័ជាមួយសិល្បះមិនថាសិល្បះផ្នែកបុរាណ នឹងសមយ័ ខ្ញុំមានដុងនឹងស្រលាញ់ពីកំណេីតទេីបធ្វេីអោយខ្ញុំខិតខំប្រឹងប្រែងហាត់រៀនតាំងតែពីតូចអស់រយៈពេលជាង10ឆ្នាំប្លាយ ចង់ប្រាប់ថាបេីគ្មានសិល្បះខ្ញុំក៏គ្មានថ្ងៃនេះដែរ ដោយសារសិល្បះទេីបធ្វេីអោយខ្ញុំមានថ្ងៃនេះ ខ្ញុំមិនភ្លេចគុណអ្នកទេ ខ្ញុំនឹងចងចាំអ្នកអស់មួយជីវិត(សិល្បះបុរាណ&សិល្បះសមយ័)🥺
(ខ្ញុំក៏មិនដែលភ្លេចគុណលោកគ្រូអ្នកគ្រូរបាំរបស់ខ្ញុំដែរ ខ្ញុំធ្លាប់សន្យានឹងខ្លួនឯងថា បេីពេលណាមួយខ្ញុំធូរធា ខ្ញុំអាចមានលទ្ធភាពខ្ញុំនឹងស្វែងរកពួកគាត់ដេីម្បីធ្វេីការគោរពដឹងគុណគាត់ 🙏 ខ្ញុំនឹងប្រកាសស្វែងរកលោកគ្រូអ្នកគ្រូដ៏កំសត់របស់ខ្ញុំទាំងអស់ក្នុងពេលឆាប់ៗខាងមុខនេះ នេះជាក្តីប្រាថ្នារបស់ខ្ញុំចំពោះអ្នកមានគុណខ្ញុំ)🥺🙏❤️ ជួបគ្នាក្នុងពេលឆាប់ៗលោកគ្រូ អ្នកគ្រូ អ្នកមានគុណទីពីររបស់កូន🙏»៕