លោក ស៊ុក សោភា ជួបមនុស្សគ្រប់ប្រភេទរហូត ពោលពាក្យក្នុងចិត្តបែបនេះ ចេញមកក្រៅ

0

ពិតណាស់​ មហាជន ក៏ដូចជា អ្នកប្រើប្រាស់បណ្តាញសង្គម ស្គាល់យ៉ាងច្បាស់តួអង្គទុំ ក្នុងរឿងទុំទាវ ពោលគឺលោក ស៊ុក សោភា បច្ចុប្បន្ន លោកកំពុងតែរស់នៅប្រទេសកម្ពុជា ក្រោយពីលោកបានចាយពេលប្រមាណ ១០ឆ្នាំជាង រួមរស់ជាមួយគ្រួសារ នៅលើទឹកដីនៃប្រទេសអូស្ត្រាលី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា លោកត្រឡប់មកមកទឹកដីកំណើតរបស់លោកវិញ ព្រោះតែចំណងស្នេហ៍រវាងលោក និងភរិយា ឈានដល់ផ្លូវបំបែក។ តែយ៉ាងណា ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម នាំគ្នាសង្ស័យថា គូស្វាមីភរិយាទាំងទំនងជាត្រូវរ៉ូវជានាគ្នាវិញហើយ ក្រោយអតីតភរិយា ស៊ុក សោភា ទម្លាយនូវសារឆ្លើយឆ្លងរវាង អ្នកទាំងពីរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែពេលថ្មីៗនេះ មហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយពីតារាសម្តែងប្រុសរូបនេះ បានបង្ហោះរូបភាពខ្លួនលោកមើលទៅយ៉ាងស្រងោតស្រង៉ាត់​ហើយថែមទាំងពោលពាក្យចាក់ដោតអារម្មណ៍មហាជនមិនស្ទើរ។

ក្នុងនោះ បើតាមសំណេររបស់ លោក ស៊ុក សោភា បានសរសេររៀបរាប់ដូច្នេះថា៖ «សម្រាប់មនុស្សដែលបានឆ្លងកាត់ចូលមកក្នុងជីវិតរបស់ខ្ញុំ។ មនុស្សខ្លះជាកាដូរ ជារង្វាន់​ មនុស្សខ្លះជាមេរៀន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សខ្លះជាមិត្ត​ មនុស្សខ្លះជាសត្រូវ​ តែទោះបីជាមកក្នុងនាមអ្វីក៏ដោយក៏ទាំងអស់នឹងគឺជា គ្រូរបស់ខ្ញុំ​ ដែលមកបង្រៀនអោយខ្ញុំ​ យល់​ ដឹង​ ស្គាល់ថា(​ សណ្តានមនុស្សវាបែបណាខ្លះ​ )…ទាន់។»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមមើលរូបភាពខាងក្រោម៖