រកមួយជាតិទៀតក៏មិនបានដែរ ពេលបានដឹងការចំណាយទៅថ្លៃអង្គរក្សសរុបក្នុង ១ ឆ្នាំ របស់តារាស្រី Angelina Jolie

0

Jolie ចូលរួមសំដែងភាពយន្តជាលើកដំបូងតាំងពីវ័យទើបតែប្រាំឆ្នាំ ជាមួយឪពុករបស់នាង ក្នុងរឿងLookin’ to Get Out ក្នុងឆ្នាំ១៩៨២ ប៉ុនែ្តអាជីពជា តារាភាពយន្តរបស់នាងចាប់ផើ្តមពិតប្រាកដ ក្នុងរយៈពេលមួយទសវត្សក្រោយមកគឺក្នុងអំឡុងឆ្នាំ១៩៩៣នៅក្នុងភាពយន្តតម្លៃទាបៗ។ នាងក្លាយជាតួឯក ដំបូងបង្អស់ ក្នុងភាពយន្តរឿង Hacker (១៩៩៥)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី Jolie ធ្លាប់បានទទួលរង្វាន់ភាពយន្តប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិច ក្នុងនាមជាតួរងដែលល្អជាងគេបំផុតសំរាប់ការសំដែងនៅក្នុងរឿង Girl, Interrupted(១៩៩៩)។ លោកស្រីចាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញក្រោយពីបានសំដែងជាតួវីរះនារី នៅក្នុងរឿង Lara Croft in Lara Croft: Tomb Raider (២០០១)ដែលជាភាពយន្តដកស្រង់ចេញពីវីដេអូហេ្គម ហើយរឿងនោះបានធើ្វអោយលោកស្រីក្លាយទៅជាតារាស្រីម្នាក់ ក្នុងចំណោមតារាស្រីហូលីវូដ ដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុត។ ក្រោយមកលោកស្រីក៏បានសំដែងជាតួឯកនៅក្នុងរឿង Lara Croft Tomb Raider: The Cradle of Life(២០០៣)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កេរ្តិ៍ឈ្មោះរបស់ស្ត្រីរូបនេះ កាន់តែល្បីល្បាញបន្ទាប់ពីបានដើរតួឯកនៅក្នុងរឿង Mr. & Mrs. Smith (២០០៥) និង Wanted (២០០៨)។ តារាសម្តែង ហូលីវូដរូបនេះ ទទួលបានការកោតសសើរកាន់តែខ្លាំង បន្ទាប់ពីការសំដែងនៅក្នុងរឿង A Mighty Heart (២០០៧) និង Changeling (២០០៨) ដែលធើ្វឲ្យតួអង្គឯករូបនេះ ទទួលបានឈ្មោះជាតួឯកស្រីល្អផ្តាច់គេប្រចាំឆ្នាំរបស់អាមេរិក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឆ្នាំ២០០៨ ស្ត្រីរូបនេះ ត្រូវបានគេចាត់ទុកថា ជាតួអង្គហូលីវូដ ដែលរកបានប្រាក់ខ្ពស់បំផុតរហូតដល់ចន្លោះពី១៥ ទៅ២០លានដុល្លារក្នុងមួយរឿង ខណៈដែលតួអង្គផ្សេងទៀត ត្រូវបានបង្ខំឱ្យកាត់ប្រាក់ខែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកស្រី Jolie ទទួលរង្វាន់ភាពយន្តប្រចាំឆ្នាំរបស់អាមេរិច ព្រមទាំងត្រូវបានស្សនាវដ្តី Forbes ឲ្យឈ្មោះថាជាតារាដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុត ក្នុងចំណោមតារាស្រីទាំងអស់នៅក្នុងឆ្នាំ២០០៩ និង២០១១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទទឹមនឹងផាពជោគជ័យនេះ តារាស្រីរូបនេះគឺសេដ្ឋីមួយរូបដែលមានទ្រព្យសម្បតិ្តរាប់លានដុល្លារ បើគិតមកទល់សព្វថ្ងៃនេះលោកស្រីទ្រព្យសម្បត្តិសរុបជាង ៣០០ លានដុល្លារឯណោះ។ យ៉ាងណាមិញ លោកស្រីបានចំណាយលុយរាប់សិបលានដុល្លារទាំងនេះ ទៅលើកូនៗ គ្មានស្ដាយស្រណោះឡើយជាពិសេសទៅលើតម្លៃអង្គរក្សការពារសុវត្ថិភាពរបស់លោកស្រី ក៏មានតម្លៃកប់ពពកមិនធម្មតានោះដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមព័ត៌មានបានឱ្យដឹងថា​ តម្លៃខ្លួនរបស់អង្គរក្សទូទៅធម្មតានៅអាមេរិកគឺក្នុងម្នាក់ៗជាង ៥៥​ ០០០ ដុល្លារក្នុងមួយឆ្នាំ ហើយបើមានចុះកុងត្រានោះ គឺអ្នកខ្លះមានតម្លៃខ្លួន ៧០០ ដុល្លារ ក្នុង ១ ថ្ងៃ ឬក៏ ១៨០ ០០០ ដុល្លារក្នុងមួយឆ្នាំ ពោលគឺគេអាចកំណត់តម្លៃខ្លួនបាន ផ្អែកលើសមត្ថភាពរបស់ពួកគេ ក៏ដូចជាទីតាំងធ្វើការ និង ភាពគ្រោះថ្នាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកគ្រួសាររបស់ Angelina Jolie ត្រូវបានគេដឹងថា​បានចំណាយទៅលើការជួលអង្គរក្សដើម្បីថែរក្សាសុវត្ថិភាព ក្នុងមួយឆ្នាំៗអស់ជាង ២ លានដុល្លារឯណោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​