អត្ថប្រយោជន៏ច្រើនបែបនេះសោះ ទើបបវរកញ្ញា​ដណ្ដើមគ្នា ចង់បានម្កុដបវរកញ្ញា​ចក្រវាល ២០២១​ ត្រឡប់​ទៅ​ផ្ទះ​វិញ

0

បងប្អូនប្រាកដជាបានជ្រាបហើយ បវរកញ្ញា​ចក្រវាល ២០២១ បានទៅលើឥណ្ឌា ហើយខាង​ក្រោម​នេះ ជា​អត្ថប្រយោជន៍​ទាំង ៩ ដែល​បវរកញ្ញា​ចក្រវាល ២០២១ ទទួល​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១. ប្រាកដ​ណាស់! រង្វាន់​ដំបូង​គេ​សម្រាប់​ជ័យលាភី​បវរ​កញ្ញា​ចក្រវាល​គឺ​មកុដ​ដ៏​ល្អ​ឯក ដែល​មាន​តម្លៃ​រហូត​ដល់ ៥ លាន​ដុល្លារ។ ២. អត្ថប្រយោជន៍​បន្ទាប់​ដែល​នាង​នឹង​ទទួល​បាន​ពី​ការ​ឈ្នះ​ការ​ប្រកួត Miss Universe 2021 នេះ​គឺ​ទទួល​បាន​ពី​ម្ចាស់​ឧបត្ថម្ភ​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា Olivia Quido, Lazada និង MUBA។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ពី​លើ​អត្ថប្រយោជន៍​បាន​ពី​ម្ចាស់​ឧបត្ថម្ភ​ទាំង​នេះ នាង​នឹង​ទទួល​បាន​​ការ​ផ្ដល់​ជា​សម្លៀកបំពាក់ ផលិតផល​ថែរក្សា​សម្រស់ ក៏​ដូច​ជា​សេវា​ថែទាំ​សម្រស់ និង ​មាត់​ធ្មេញ​ដោយ​មិន​គិត​ថ្លៃ​រយៈពេល​មួយ​ឆ្នាំ​ពេញ​។ ៤. ចំនួន​ប្រាក់​រង្វាន់​សរុប​ដែល​នាង​ទទួល​បាន គឺ​មិន​ត្រូវ​បាន​បញ្ជាក់​ពី​ខាង​អ្នក​រៀបចំ​កម្មវិធី​ប្រកួត Miss Universe នោះ​ឡើយ ប៉ុន្តែ​មាន​មតិ​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា ប្រាក់​ខែ​របស់​នាង​អាច​ទទួល​បាន​រហូត​ដល់ ១ លាន​ដុល្លារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. បវរកញ្ញា​ចក្រវាល​រូប​នេះ ក៏​អាច​មាន​ឱកាស​ស្នាក់នៅ​អគារ​របស់ Miss Universe នៅ​ក្នុង​ទីក្រុង​ញ៉ូយ៉ក​រយៈពេល​មួយ​ឆ្នាំ​ពេញ ដោយ​គ្មាន​ខ្វល់ខ្វាយ​លើ​ការ​ចំណាយ​នានា។ ៦. បន្ថែម​ពី​នេះ នាង​ក៏​អាច​ធ្វើ​ដំណើរ​ទៅ​បរទេស ឬ​កន្លែង​នានា​ក្នុង​ប្រទេស​ខ្លួន ដោយ​គ្មាន​ចាំបាច់​គិត​គូរ​ពី​ថ្លៃ​ធ្វើ​ដំណើរ ឬ​កន្លែង​ស្នាក់​នៅ​នោះ​ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. នាង​ក៏​អាច​មាន​ឱកាស​បំពេញ​ការងារ​លើ​បណ្ដាញ​ការងារ​ស្រដៀង​គ្នា ដូច​ជា​ការ​អញ្ជើញ​ចូលរួម​កម្មវិធី​នានា​ជាដើម។ ៨. នាង​ក៏​អាច​មាន​ឱកាស​ទទួល​បាន​ការងារ​ជា​ម៉ូដែល​ជាមួយ​អ្នក​ថត​រូប​ល្បីៗ និង​ ជំនាញ​ផង​ដែរ។ ៩. អត្ថប្រយោជន៍​ចុងក្រោយ នាង​គឺ​នឹង​មាន​ជំនួយការ​ផ្ទាល់​ខ្លួន អ្នក​ច្នៃ​សម្លៀកបំពាក់ និង ​អ្នក​ផាត់​មុខ​ផ្ទាល់​ខ្លួន​ផង​ដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​