សុទ្ធតែប្រុសស្អាត រូបរាងសង្ហា តែតារា ៥ រូបនេះ មិខ្វល់ច្រើន ធ្វើតាមបេះដូង បើកចំហសាធារណៈមានគូស្នេហ៍ជាបុរសដូចគ្នា

0

តារាចំនួន ៦ រូប ដែលមានភេទកំណើតជាប្រុស តែពេលនេះពួកគេកំពុងតែចងស្នេហ៍នឹងមនុស្សប្រុសដូចគ្នា ដោយមានសុភមង្គល និង រីករាយយ៉ាងខ្លាំង ។ តោះមើលខាងក្រោមនេះទាំងអស់គ្នា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-ពិធីករ ផេនខេក

មហាជនអ្នកគាំទ្របានដឹងមកហើយថា ផេនខេក បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈជាតារាសម្តែងបែបកំប្លែងភេទទី ៣ ។ ក្រោយមកសិល្បករភេទទី ៣ រូបនេះ បានសម្រេចកែភេទទៅជាមនុស្សស្រី ព្រមទាំងបានបើកចំហស្នេហ៍ជាមួយនឹងបុរសសង្ហាមួយរូប ។ លើសពីនោះ ពិធីកររូបនេះ និង គូស្នេហ៍បានក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ បើទោះគម្រោងរៀបការរបស់អ្នកទាំង ២ បានផ្អាក ព្រោះការរាតត្បាតកូវីដ-១៩ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២-លោក ម៉ាដូណា

លោក ម៉ាដូណា ក៏ត្រូវបានមហាជនអ្នកគាំទ្រដឹងហើយថា ការសម្តែងរបស់លោកភាគច្រើនគឺមានការតុបតែងខ្លួនជាមនុស្សស្រី ប៉ុន្តែការរស់នៅប្រចាំថ្ងៃរបស់លោក គឺតុបតែងខ្លួនជាបុរស ។ យ៉ាងណាមិញ កាលពីប៉ុន្មានឆ្នាំកន្លងទៅ តារាប្រុសរូបនេះ ក៏បានបើកចំហស្នេហ៍ជាមួយនឹងមនុស្សប្រុសដូចគ្នាឥតលាក់លៀមដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣-តារាភេទទី ៣ យ៉េយ៉េ

តារាកំប្លែងភេទទី ៣ រូបនេះ ក៏មិនខុសប្លែកពីមិត្តគឺ ផេនខេក នោះឡើយ ។ ថ្មីៗនេះ យ៉េយ៉េ បានធ្វើយឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាមនុស្សប្រុសដូចគ្នា ដោយបានបញ្ជាក់ថាពួកគេបានស្រឡាញ់គ្នារយៈពេល ៤ ឆ្នាំមកហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤-លោក Pey Pey Dy

បើទោះជាកន្លងមក លោក Pey Pey Dy តែងតែបង្ហាញសកម្មភាពការសម្តែងដូចជាមនុស្សស្រីក៏ពិតមែន ប៉ុន្តែលោកមិនដែលបើកចំហជាសាធារណៈថាខ្លួនមានគូស្នេហ៍ជាបុរសដូចគ្នានោះឡើយ ។ យ៉ាងណាមិញ ថ្មីៗនេះ លោក Pey Pey Dy បានបង្ហោះរូបនឹងមនុស្សប្រុសម្នាក់ជាសាធារណៈយ៉ាងផ្អែមល្ហែម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥-តារាសម្តែង ម៉ៃកូ និង វណ្ណថៃ

តារាសម្តែងវ័យក្មេងស្រករក្រោយ ២ រូប ម៉ៃកូ និង វណ្ណថៃ ក្រោយពីបានថតរឿងភាគ «មេឃខៀវ» ជាតួអង្គបុរសស្រឡាញ់បុរសដូចគ្នានោះ អ្នកទាំង ២ ត្រូវបានមហាជនចាប់គូឱ្យពួកគេនៅក្រៅខ្សែភាពយន្តទៀតផង ។ សព្វថ្ងៃ ម៉ៃកូ និង វណ្ណថៃ ក៏បានបើកចំហជាសាធារណៈពីទំនាក់ទំនងដ៏ផ្អែមល្ហែមរបស់ខ្លួនផងដែរ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​