សំណាងៗណាស់! តារាប្រុសស្រីខ្មែរច្រើនរូបនេះ មានក្តីសុខក្រោយទទួលបានចំណងដៃកូនភ្លោះ

0

នៅក្នុងពិភពសិល្បៈខ្មែរ មហាជនបានសង្កេតឃើញមានតារាប្រុសស្រីជាច្រើន ក្រោយពីចាប់ដៃគ្នាសាងគ្រួសារ រស់នៅយ៉ាងមានសុភមង្គលហើយ ពួកគេក៏ទទួលបានចំណងកូនប្រុសកូនស្រីគួរឱ្យស្រឡាញ់ ដើម្បីបំពេញន័យជីវិតគ្រួសារផងដែរ ក្នុងនោះក៏មានគូស្នេហ៍ខ្លះសំណាងបានទទួលសុទ្ធតែកូនភ្លោះទៀតផង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១- នាយក្រឹម និង ស្រីលាភ

តារាកំប្លែងចាស់វស្សា នាយក្រឹម ក្រោយពីបានបង្ហាញជាសារធារណៈនូវចំណងស្នេហ៍របស់ខ្លួនជាមួយ ស្រីលាភ រួចមក មហាជនមានការចាប់អារម្មណ៍ជាខ្លាំងពីជីវិតឯកជនរបស់អ្នកទាំងពីរ ។ លើសពីនេះ បន្ទាប់ពីអ្នកទាំងពីរបានរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គល នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លងទៅ នាយក្រឹម និង ស្រីលាភ ក៏ទទួលបានចំណងកូនស្រីភ្លោះ ដ៏គួស្រឡាញ់ ២ នាក់ផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២- អ្នកនាង មាស ម៉ូលីណា

ពិធីការិនីមានប្រជាប្រិយភាព អ្នកនាង មាស ម៉ូលីណា បានសម្រាលកូនប្រុសភ្លោះ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១០ ។ ក្នុងនោះបើទោះជាពេលនេះ ជីវិតគ្រួសារបានឈានដល់ផ្លូវបំបែកជាមួយអតីតស្វាមីក៏ដោយ តែសម្រាប់អ្នកនាង មាស ម៉ូលីណា ពេលនេះមានភាពរឹងមាំ ថែមទាំងបានដើរតួនាទីមើលថែទាំកូនៗរបស់នាងយ៉ាងកក់ក្តៅ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣- លោក សុវណ្ណ មករា និង អ្នកនាង ឈិន សុធារី

បើទោះជាបានផ្តាច់ចំណងអាពាហ៍ពិពាហ៍ និង កំពុងបន្តដំណើរជីវិតជួបគូស្នេហ៍ថ្មីរៀងៗខ្លួនក៏ពិតមែន ប៉ុន្តែអតីតស្វាមីភរិយាតារាល្បីមួយគូនេះ ក៏ទទួលបានចំណងដៃកូនភ្លោះប្រុសស្រីមួយគូ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៦ ។ ក្នុងនោះ ក្រោយបែកបាក់គ្នាក្នុងអំឡុងខែមេសា ឆ្នាំ ២០១៧ លោក សុវណ្ណ មករា និង អ្នក ឈិន សុធារី ក៏តែងបំពេញតួនាទីជាឪពុកម្ដាយសម្រាប់កូនៗ យ៉ាងកក់ក្ដៅដូចដើម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. អ្នកនាង ឈិត សុជាតា

បើទោះជាចាកឆ្ងាយពីវិថីសិល្បៈក៏ពិតមែន ប៉ុន្តែជីវិតឯកជនរបស់អតីតពិធីការិនី ឈិត សុជាតា ក៏នៅតែទទួលបានការចង់ដឹងពីអ្នកគាំទ្រជានិច្ច ។ បើទោះជាមិនដែលបង្ហើបឱ្យដឹងពីការចូលរោងការពិតមែន អ្នកនាង ឈិត សុជាតា ក៏ហាក់កំពុងរស់នៅយ៉ាងមានសុភមង្គល ដោយអ្នកនាងមានកូនភ្លោះប្រុសស្រីដ៏គួរឱ្យស្រឡាញ់ណាស់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. លោក ជុំ ស៊ីថា

ក្រោយពីបានបញ្ចប់អាជីពលើវិថីសិល្បៈ និង រៀបការដោយស្ងប់ស្ងាត់ហើយនោះ អតីតតារាសម្តែង ជុំ ស៊ីថា ទទួលបានកូនប្រុសស្រីចំនួន ៥ នាក់ហើយ ។ ក្នុងចំណោមកូនទាំង ៥ នោះដែរ លោក ជុំ ស៊ីថា ក៏ទទួលបានកូនភ្លោះចំនួន ៣ នាក់ ដោយភរិយាបានសម្រាលកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅដោយ កូនភ្លោះទាំង ៣ មានប្រុស ២ និង ស្រី ១ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦- អ្នកនាង ងួន ស្រីស

អតីតតារាចម្រៀងអ្នកនាង ងួន ស្រីស ក៏មិនខុសប្លែកពីសិល្បករ-ការិនី ខាងលើនេះដែរ អ្នកនាងបានបញ្ចប់អាជីពលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ និង រៀបការសាងគ្រួសារយ៉ាងមានសុភមង្គល ។ អ្នកនាង ងួន ស្រីស បច្ចុប្បន្នមានកូនប្រុសស្រីចំនួន ៤ នាក់ ប្រុស ៣ ស្រី ១ នាក់ ដោយនៅក្នុងនោះ កូនពៅភ្លោះរបស់អ្នកនាងទទួលបានកូនប្រុសចំនួន ២ នាក់ ដោយសម្រាលកាលពីថ្ងៃ ១០ ខែមករា ឆ្នាំ ២០២១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕