ប្រឹងខ្លាំងពេក Kan ធ្វើការគ្មានពេលសម្រាក រហូតដល់ថ្នាក់ប្រពន្ធទប់លែងបាន បោះសម្ដីបែបនេះឡើង

0

លោក Kan Kantathavorn បច្ចុប្បន្នជាពិធីករដ៏ឆ្នើមម្នាក់ក្នុងកម្មវិធីកម្សាន្តល្បីៗជាច្រើនរបស់ថៃ ដោយចាប់តាំងពីផ្លាស់ប្ដូរអាជីពពីតារាសម្ដែងមកជាពិធីករ តារាប្រុសរូបនេះហាក់កំពុងតែជោគជ័យខ្លាំង ដោយកម្មវិធីធំៗគឺតែងតែមានវត្តមានលោកមករហូត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមប៉ុណ្ណោះ ខណៈពេលប្ដូរអាជីពអ្នកសម្ដែងទៅជាពិធីករ Kan ទទួលបានប្រជាប្រិយភាពពីខ្លាំងពីអ្នកគាំទ្រ ។ ដោយឡែកថ្មីៗនេះ តារាប្រុសរូប Kan ក៏ទើបតែទទួលបានសមាជិកថ្មីម្នាក់ គឺកូនប្រុសបណ្ដូលចិត្ត អូន Prom ដែលញ៉ាំងឱ្យជីវិតគ្រួសាររបស់លោកកាន់តែមានសុភមង្គលទ្វេដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹងឈានជើងមកក្លាយជាពិធីករល្បីឈ្មោះដូចសព្វថ្ងៃនេះ តារាប្រុសរូបសង្ហា Kan ក៏បានឆ្លងកាត់នូវភាពជូរចត់ លំបាកជាច្រើនរាប់មិនអស់ផងដែរ ជាពិសេសសូម្បីតែក្រុមគ្រួសារដែលជាសាច់ឈាមបង្កើតរបស់លោកក៏ពុំមាននរណាម្នាក់គាំទ្រឡើយ តែដោយសារតែភាពតស៊ូ អត់ធ្មត់ តារាប្រុសលោក Kan ក៏បានសម្រេចនូវគោលបំណងជាពិធីកររបស់ខ្លួនបាន ហើយក៏មានឈ្មោះបោះសំឡេងខ្លាំងដូចជាសព្វថ្ងៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារៀងរាល់ថ្ងៃ តារាប្រុសរូបនេះ ខិតខំប្រឹងប្រែងធ្វើការស្ទើរតែរកថ្ងៃសម្រាកគ្មាននោះទេ។ ដោយឃើញការខិតខំប្រឹងប្រែងរបស់តារាប្រុស Kan ចំពោះគ្រួសារបែបនេះ តារាស្រី Ploii ដែលជាប្រពន្ធក៏បានអួតសរសើរចំពោះប្ដីរបស់ខ្លួនមិនដាច់ពីមាត់ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងថ្មីៗនេះ តារាស្រី Ploii ជាភរិយា បានបង្ហោះសារយ៉ាងផ្អែមមួយជូនទៅតារាប្រុស Kan ថា៖ «អរគុណប្តីសម្លាញ់ដែលបានដើរតួនាទីជាប្ដីល្អសម្រាប់អូន អរគុណបងដែលប្រឹងប្រែងធ្វើការងារមិនខ្លាចនឿយហត់ដើម្បីគ្រួសារ អរគុណបងសម្លាញ់សម្រាប់ការមើលថែអូន និង កូនបានយ៉ាងល្អ អូនដឹងថាបងច្បាស់ជាហត់នឿយខ្លាំងហើយ តែព្រោះគ្រួសារបងធ្វើការគ្មានថ្ងៃឈប់សម្រាកនោះឡើយ។ ថ្ងៃខ្លះបង រត់ធ្វើការ ៣ ទៅ ៤ កន្លែង ប្រៀបបីដូចជាប់បំណុលគេអ៊ីចឹង តែតាមពិតបងប្រឹងដើម្បីទិញផ្ទះសម្បែងឱ្យកូនរស់នៅ អូនគ្មានពាក្យអ្វីនិយាយទេ ក្រៅពីពាក្យថាស្រឡាញ់បងណាស់ប្ដីសម្លាញ់»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងឃើញសារដែលតារាស្រី Ploii បង្ហោះឡើងបែបនេះ ពិតធ្វើឱ្យមហាជនមានការស្ងើចសរសើរចំពោះតារាប្រុស Kan ណាស់ ជាពិសេស សប្បាយចិត្តចំពោះ Ploii ដែលមានប្ដីល្អស្គាល់សុខស្គាល់ទុក្ខគ្នាទៅវិញទៅមក៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមមើលរូបភាពខាងក្រោម៖