យោងតាមប្រភពដកស្រង់ពីសារព័ត៌មាន CafeBiz នាព្រឹកនេះអាជ្ញាធរបាននិយាយថា ពួកគេនឹងកាត់ទោសម្តាយចុងនាង Nguyen Vo Quynh Trang អាយុ ២៦ឆ្នាំ
ស្នាក់នៅទីក្រុងGia Lai ដោយចោទពីបទធ្វើទារុណកម្មលើកុមារក្រោមបន្ទុក យោងតាមមាត្រា ១៤០នៃច្បាប់ព្រហ្មទណ្ឌឆ្នាំ២០១៥ដែលបានធ្វើវិសោធនកម្ម និងបន្ថែមក្នុងឆ្នាំ២០១៧។ ផ្អែកតាមប្រការ២ នៃមាត្រា ១៤០
ជនណាដែលធ្វើទា រុ ណ កម្ម ឬប្រព្រឹត្តអំពើឃោរឃៅលើបុគ្គលដែលខ្លួនចិញ្ចឹម អាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ទៅ៣ឆ្នាំ ឬលើសពីនេះអាស្រ័យលើស្ថានទម្ងន់នៃទារុណកម្ម។ សូមរំលឹកផងដែលថា ព្រឹត្តិការណ៍សោកនាដកម្មដ៏សង្វេគ
ក្នុងករណីក្មេងស្រីអភ័ព្វអាយុ៨ឆ្នាំម្នាក់ត្រូវបានម៉ែចុងធ្វើទារុណកម្មរហូតដល់ស្លាប់នៅទីក្រុង Binh Thanh (ហូជីមិញ) បានធ្វើអោយមហាជនមានការខឹងសម្បារយ៉ាងខ្លាំង ដោយមានអ្នកខ្លះបានសំណូមពរឲ្យផ្តន្ទាទោសដាក់គុកស្រ្តីជាម្តាយចុងរូបនោះអស់មួយជីវិតថែមទៀតផង៕ សូមមើលរូបភាពខាងក្រោម៖