គាំង ពេលបានឃើញរូប១០ឆ្នាំមុនរបស់ Zhao Liying មិននឹកស្មានលេងខ្លួនបែបនេះសោះ

0

ជាការពិតណាស់ តារាស្រី Zhao Liying បានចូលប្រឡូកក្នុងវិស័យសិល្បៈ តាំងពីអាយុ ១៩ ឆ្នាំ បើទោះបីជា ពីដំបូងឡើយនាងមិនមានលក្ខណៈសម្បត្តិទាក់ទងនឹងការសម្ដែងក៏ដោយ

តែទោះបីជាយ៉ាងណា ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពីតារាស្រីរូបនេះ បានធ្វើឲ្យនាងសាងកេរ្តិ៍ឈ្មោះដ៏ល្អ ព្រមទាំងបានក្លាយជាតារាលំដាប់ A ក្នុងឧស្សាហកម្មកម្សាន្តចិន។ ដោយឡែក កាលពីថ្មីៗនេះ មានទំព័រដ៏ល្បីមួយ

បានចែករំលែកនូវរូបថតរបស់ Zhao Liying កាលពី ១០ ឆ្នាំមុន ដែលកាល​នោះ ​តារា​ស្រី​រូប​នេះ​ នៅមិនទាន់បានក្លាយជា​តារា​ល្បី​ដូចបច្ចុប្បន្ណ​នេះ​ទេ ព្រមជាមួយនឹងការបង្ហាញរូប​រាង​ស្រឡូន​ ទឹកមុខហាក់​មិន​សូវ​ខ្វល់ខ្វាយ

ដែលភាគច្រើន​ នាងបានបង្ហាញមុខមាត់ទទេ បញ្ចេញពីសម្រស់​ពិតឲ្យអ្នកទស្សនា បានមើលឃើញ ទៀតផង។ ប៉ុន្តែ ឥឡូវនេះវិញ សម្រស់ និងមន្តស្នេហ៍របស់ Zhao Liying គឺហាក់ខុសគ្នាទាំងស្រុង

ពីរូបភាពកាន់តែច្បាស់ ទាក់ទាញជាងមុន រួមទាំងការផ្លាស់ប្តូរស្ទាយ៍ឆើតឆាយ និងមានភាពជឿជាក់នៅពីមុខកាមេរ៉ា ដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ផងដែរ៕ សូមមើលរូបភាពខាងក្រោម៖