យោងតាមគេហទំព័រ The Sun បានឱ្យដឹងថា Romeo ទើបតែបានចុះកិច្ចសន្យាតម្លៃស្មើ ១.២ លានផោន (១.៦ លានដុល្លារអាមេរិក) ជាមួយម៉ាកយីហោកីឡា Puma
ដែលបានក្លាយជាកូនអ្នកមានបំផុតរបស់អតីតកីឡាករ David Beckham ។ តួយ៉ាង នេះគ្រាន់តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់លើកដំបូងនៅក្នុងអាជីពដែលកំពុងរីកចម្រើនរបស់ Romeo ដោយបានគេដឹងថា
ម៉ាកយីហោម៉ូត Yves Saint Laurent ក៏កំពុងសម្លឹងមើល Romeo បន្ទាប់ពីអ្នកទាំងពីរបានសហការគ្នានៅរដូវក្តៅ ហើយទំនងជានឹងបន្តធ្វើដូច្នេះ នេះបើយោងតាម កាសែតអង់គ្លេសបានចេញផ្សាយ។ ក្នុងចំណោមបងប្អូនទាំងបួននាក់ Romeo
ត្រូវបានគេនិយាយថាមានមុខមាត់ស្រដៀងនឹងម្តាយបំផុត ប៉ុន្តែជាមនុស្សតែម្នាក់គត់ដែលដើរតាមគន្លងឪពុក ដើម្បីក្លាយជាតារាបាល់ទាត់ និងតារាម៉ូដែល ផ្សាយពាណិជ្ជកម្ម។ តាមប្រភព The Sun
បានបន្តទៀតថា David បាននៅជាមួយ Adidas អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ ហេតុដុច្នេះ អ្នកគាំទ្រសង្ឃឹមថា Romeo និង Puma ក៏នឹងមានអាយុវែង ឬច្រើនជាងនេះផងដែរ៕ សូមមើលរូបភាពខាងក្រោម៖