សង្ហាប៉ុណ្ណឹងហើយ តែមុនប្រពន្ធព្រមរៀបការជាមួយ លីយ៉ុងចេ ធ្លាប់ត្រូវប្រពន្ធបដិសេដមិនព្រមស្រលាញ់ដល់ទៅ៥ដង ដោយសារតែគិតថាលោកជាប្រុសបែបនេះ

0

កាលពីថ្មីៗនេះ ហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនជឿ នៅពេលដឹងការពិតរបស់តារាប្រុសមានមន្ដស្នេហ៍ Rain ដែលខ្មែរយើងហៅថា លីយ៉ុងចេ នោះ ធ្លាប់ត្រូវបាន Kim Tae Hee ដែលបច្ចុប្បន្នជាប្រពន្ធ បានធ្វើការបដិសេដមិនព្រមស្រលាញ់ដល់ទៅ៥ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rain បានឱ្យដឹងថា លោកបានជួបភរិយាសំណព្វចិត្ត Kim Tae Hee គឺកាលពី ១០ ឆ្នាំមុនឯណោះ ក្នុងការថតស្ពតមួយជាមួយគ្នា។ ឃើញភ្លាមស្រលាញ់ភ្លែត ប្រៀបដូចគូស្នេហ៏ពីអតីតជាតិ Rain ក៏បានចាប់អារម្មណ៍នាងមុនបាត់ទៅហើយ ដោយលោកថែមទាំងគិតថានាងហាក់ពិសេសប្លែកពីនារីទូទៅដែលលោកធ្លាប់ជួបថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ Rain បានទម្លាយថា ខ្លួនធ្លាប់សុំស្រលាញ់ Kim Tae Hee តែត្រូវនាងបដិសេដជាច្រើនដង ដោយសារតែនាងគិតថា ខ្លួនជាបុរសខិលខូច​ ប្រហែលជាធ្វើបែបនេះទៅលើមនុស្សស្រីផ្សេងទៀតដែរ។ Rain បន្ដថា គ្រានោះ លោកពិតជាឈឺបេះដូងយ៉ាងខ្លាំង សឹងតែយកបង់បិទរបួសមកបិទ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតទៅពិតជាបុរសមុខក្រាស់ខ្លាំងមែន តែមុខក្រាស់ទើបញ៉ែបាន ដោយបានប្រើវិធីឱ្យភរិយារបស់ សួរសំនួរមកកាន់លោក ហើយអ្វីក៏លោកព្រមឆ្លើយការពិតទាំងអស់។ លើសពីនោះ លោកប្រាប់ថា ខ្លួនឆ្លើយការពិតខ្លះមិនពិតខ្លះដើម្បីបំពេញចិត្តភរិយា ទើបធ្វើឲ្យខ្លួនសមបំណង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា តារាប្រុស Rain និង Kim Tae Hee ជាគូស្នេហ៍ល្បីប្រចាំវិស័យសិល្បៈកូរ៉េ ហើយបានសម្រេចចិត្តរៀបការសាងគ្រួសារជាមួយគ្នាកាលពីឆ្នាំ ២០១៧ កន្លងទៅ ហើយមកទល់ពេលនេះ ពួកគេទទួលបានចំណងដៃជាកូនស្រីដ៏គួរឱ្យស្រឡាញ់ពីរនាក់ ចំណែកស្នេហារបស់ពួកគេក៏នៅតែផ្អែមល្ហែមដដែល៕ សូមមើលរូបភាពខាងក្រោម៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​