ដូចដែលបានដឹងហើយ អតីតភរិយារបស់ លោក ឌួង ឆាយ អ្នកនាង ដេត ម៉ាលីណា ក្រោយលែងលះជាមួយស្វាមីអ្នកនាងហាក់បង្ហាញជីវិតជាស្រ្តីរឹងបុឹង ដោយរស់នៅ និងរកសុីដោយខ្លួនឯង។
តែទោះបីជាយ៉ាង ការហ៊ានចេញរកសុី និងមាន ភូមិគ្រឹះធំស្កឹមស្កៃរស់នៅសព្វថ្ងៃ មានលុយចាយហូរហៀរបែបនេះ គឺជាទ្រព្យដែលបន្សល់របស់អតីតស្វាមី នេះបើយោងតាមការលើកឡើងនាពេលកន្លងទៅរបស់លោក ឌួង ឆាយ។
សល់ទ្រព្យច្រើនមែន តែអ្នកនាងដើរចាយវាយផ្ដេសផ្ដាសឡើយ ដោយខំរកសុីបន្ថែមទៀត ដើម្បីទុកបន្សល់ជាទ្រព្យដល់កូនៗរបស់អ្នកនាង។ ចំណែកថ្មីៗនេះស្ងាត់ៗ មេម៉ាយស្តុករូបនេះ ជះលុយទិញផ្ទះវីឡាតូចល្មម នៅឯខេត្ត
គ្រាន់តែទុកមកកំសាន្ត រៀងរាល់ថ្ងៃចុងសប្តាហ៍ ជាមួយកូនៗ មើលទៅ ពិតជា អ្នកម្តាយល្អជាខ្លាំង ដើម្បីឲ្យកូនៗបានលំហែ សុទ្ធចិត្តចំណាលុយ ទិញផ្ទះវីឡាមួយបន្ថែម ខណៈផ្ទះរាល់ថ្ងៃ ធំប៉ុនណាណី។ ជាក់ស្តែង ក្នុងនោះ អ្នកនាង ដេត ម៉ាលីណា បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា៖
>
ទិញផ្ទះថ្មី ទេីបមកយកសោរទុកធ្វេីដូចផ្ទះចំការទុកមកលេង ព្រោះមិនសូវចូលចិត្តជិះទៅខេត្តឆ្ញាយ ចឹងទិញផ្ទះទុកមកលេងអាំងសាច់សៅរ៍ អាទិត្យមួយកូនៗ នៅសល់ធ្វេីចំណតឡាននិងរបងផ្ទះបិទជិតនិងដេគ័រច្រេីនទៀត៕ សូមមើលរូបភាពខាងក្រោម៖