ដើរតាមគន្លងធម៌ កូនប្រុសទាំង ៣ នាក់របស់ ព្រាប សុវត្ថិ មិនត្រឹមតែសង្ហាទេ នៅមានសមត្ថភាពពិសេសៗនេះទៀត

0

មហាជនក្មេងចាស់ប្រុសស្រីជាច្រើនប្រាកដជាដឹងមកហើយពីភាពល្បីល្បាញរបស់លោក ព្រាប សុវត្ថិ ដែលជាកំពូលតារាចម្រៀងប្រុសមួយរូបនៅក្នុងប្រទេសកម្ពុជា​​ ។ តារាប្រុសរូបនេះ មិនត្រឹមតែត្រូវបានមហាជនទទួលស្គាល់ពីកេរ្តិ៍ឈ្មោះលើវិថីសិល្បៈនោះទេ តែលោកក៏ទទួលបានជោគជ័យយ៉ាងច្រើនក្នុងវិស័យជំនួយផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើក្រឡេកមកមើលកូនប្រុសទាំង ៣ របស់កំពូលតារាចម្រៀងខាងលើ ដែលកំពុងតែឈរលើវិស័យសិល្បៈដូចជាលោក ក៏ហាក់មានសន្ទុះយ៉ាងខ្លាំមិនចាញ់ឪពុកឡើយ ដោយដូចពាក្យចាស់ពោលថា «ឪខ្លាកូនខ្លា» នោះឯង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កូនប្រុសទាំង ៣ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ មិនត្រឹមទទួលបានប្រជាប្រិយភាពលើការច្រៀងទេ តែអ្នកទាំង ៣ មានសមត្ថភាពរាំ និពន្ធទំនុកច្រៀង និង ភ្លេង ព្រមទាំងបានក្លាយជាតារាម៉ូឌែលថតស្បតឱ្យក្រុមហ៊ុនមួយចំនួនទៀតផង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. សុវត្ថិ មុនីវណ្ណ

កូនប្រុសច្បង លោក ព្រាប សុវត្ថិ មានអាយុ ២៣ ឆ្នាំ ។ កូនប្រុសច្បងរូបនេះ គឺជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ហើយលោកមានជំនាញផ្នែករាំ និង លេងឧបករណ៍តន្ត្រីសម័យទៀតផង ។ សុវត្ថិ មុនីវណ្ណ ក៏ធ្លាប់បានចូលរួមថតស្បតពាណិជ្ជមួយចំនួនផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. សុវត្ថិ មុនីនាគ

កូនប្រុសទី ២ លោក ព្រាប សុវត្ថិ មានអាយុ ២១ ឆ្នាំ ។ បច្ចុប្បន្ន លោកក៏ជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសដូចបងប្រុសដែរ ។ រីឯជំនាញសិល្បៈក្រៅពីការច្រៀង សុវត្ថិ មុនីនាគ ចេះរាំ និង លេ ឧបករណ៍តន្ត្រីសម័យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. សុវត្ថិ សិរីវុឌ្ឍ

កូនពៅរបស់ លោក ព្រាប សុវត្ថិ មានអាយុ ១៩ ឆ្នាំ ។ កាលពីពេលថ្មីៗកន្លងទៅនេះ តារាប្រុសវ័យក្មេងរូបនេះ ក៏បានចាកចេញពីផលិតកម្មរស្មីហង្សមាស ក្លាយទៅជាតារាចម្រៀងឯករាជ្យ ។ សុវត្ថិ សិរីវុឌ្ឍ មិនត្រឹមតែមានសម្ថភាពក្នុងការច្រៀងម្យ៉ាងនោះ គឺលោកអាចរាំ និង លេងឧបករណ៍តន្ត្រីសម័យដូចបងៗ ។ លើសពីនោះ កូនពៅលោក ព្រាប សុវត្ថិ រូបនេះ ក៏ជាអ្នកនិពន្ធទំនុកច្រៀង និង ទំនុកភ្លេងទៀត ដោយពេលកន្លងលោក ក៏ធ្លាប់និពន្ធចម្រៀងឱ្យឪពុកផងដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕