តារាសម្តែង ចម្រៀង និងម៉ូដែលរបស់ជប៉ុន ស្រស់សោភាម្នាក់ បានចែករំលែកនូវរឿងរ៉ាវភ្ញាក់ផ្អើល ដែលធ្វើឲ្យសាធាណៈជនដែលតាមដានវិស័យកម្សាន្តភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
Ayaka Miyoshi តារាម៉ូដែលដែលកើតនៅឆ្នាំ ១៩៩៦ ដោយបច្ចុប្បន្ននាងក៏មានភាពល្បីល្បាញនៅក្នុងប្រទេសចិនផងដែរ ក្រៅពីដែនដីនៅជប៉ុននោះ ក៏ព្រោះតែនាងមានរូបសម្រស់ និងដងខ្លួនដ៏ស្រស់សោភា ដែលជាហេតុធ្វើឲ្យទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ។
ប៉ុន្តែពេលនេះនាងកំពុងមានរឿងចម្រូងចម្រាស់ខ្លាំង នៅពេលដែលនាងចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយ ដោយនាងបានចែករំលែករឿងរ៉ាវខ្លះ ជាមួយឪពុករបស់នាង ដោយការលាតត្រដាងនេះ បង្កឲ្យអ្នកគាំទ្រមានកំហឹងភ្លាមៗ ។
Ayaka បាននិយាយថា នាងនិងឪពុករបស់នាងអាយុ ៤៧ឆ្នាំ តែងតែមានទំនាក់ទំនងជិតស្និទ្ធ ឪពុកនាងតែងតែជួយគាំទ្រនៅកន្លែងធ្វើការ និងផ្តល់កំលាំងចិត្តជំនៈរាល់ភាពតានតឹង ។ ទោះបីជាយ៉ាងនេះក្តី នៅពេលដែចែករំលែក ថានាងនៅតែងូតទឹកជាមួយឪពុកសូម្បីតែនាងរៀននៅវិទ្យាល័យក៏ដោយ។
អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបាននិយាយថារវាងអ្នកទាំងពីរលែងមានទំនាក់ទំនងជាឪពុកនិងកូនធម្មតាទៀតហើយពួកគេបានក្លាយជា “ជិតស្និទ្ធពេក” ។ តាមពាក្យរបស់ Ayaka ថាងូតទឹកដល់នាងរៀននៅវិទ្យាល័យមានន័យថា ចាប់ពីអាយុ ១៥ ដល់ ២០ឆ្នាំ ដែលជាពេលវេលាពេញវ័យ ដ៏គួរឲ្យចាប់អារម្មណ៍ ។
យោងតាមសារព័ត៌មាន Baidu បានឲ្យដឹងបន្តថា តារាស្រីខាងលើ និងឪពុក តែងតែបង្ហាញសកម្មភាពស្និទ្ធស្នាល ជាពិសេសទៅកាន់ Disneyland ដែលធ្វើឲ្យមិត្តរួមការងាររបស់នាង គិតថា លែងជាឪពុកកូន តែដូចជា ប្តីប្រពន្ធទៅវិញ។
Ayaka បច្ចុប្បន្នមានអាយុ ២៣ឆ្នាំ ដោយនោពេលដែលសួរអំពីរឿងស្នេហានាងបានឆ្លើយថា ឪពុកនាងជាផ្នែកមួយនៅក្នុងគំនិតរបស់នាង ។ នាងបានបន្តថា នាងអាចណាត់ជួប មនុស្ស ដែលមានអាយុ ពី ៤០ឆ្នាំ ឬលើសពីនេះ ។លើសពីនេះតារាសម្តែងខាងលើ ហាក់មិនបង្ហាញអារម្មណ៍អៀនខ្មាស់នោះទេ នៅពេលដែលនិយាយអំពីទំនាក់ទំនងពិសេសជាមួយ ឪពុក នាង រួមទាំង ងូតទឹកផ្កាឈូករួមគ្នាផងដែរនោះ៕