ច្រើនជាងគេ អាយុត្រឹម ៣២ឆ្នាំ Mario ធ្លាប់ផ្ទុះព័ត៌មានរឿងអា-ស្រូវស្នេហា ជាមួយនឹងតារាស្រីស្អាតល្បីៗ ៩ នាក់

0

ចាប់តាំងពីមានទំនាក់ទំនងស្នេហានឹងគ្នា អស់រយៈពេលយ៉ាងយូរទៅហើយ តែគូស្នេហ៍តារាប្រុស លោក Mario និង នាង Junji ​ហាក់ដូចជាកម្រនឹងបានបង្ហាញពីភាពផ្អែមល្ហែម នៅលើបណ្ដាញសង្គម ក្រៅ​ពី​មាន​ឱកាស​ពិសេស​ម្តងម្កាល តែប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយពីរឿងស្នេហា តារាប្រុសរូបសង្ហារូបនេះ ធ្លាប់មានរឿងអា-ស្រូវស្នេហា ជាមួយនឹងតារាស្រីស្អាតល្បីៗរហូតដល់ ៩ នាក់ឯណោះ ក្នុងនោះរួមមាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

១. Mario Maurer និង នាង Mint Chalida

តារាស្រី Mint Chalida និង តារាប្រុសលោក Mario Maurer ធ្លាប់ត្រូវបានមហាជនថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នា បន្ទាប់ពីអ្នកទាំងពីរ ត្រូវបានមហាជនចាប់គូឱ្យ ក្រោយសម្តែងរឿងជាមួយគ្នា តែចុងក្រោយអ្នកទាំងពីរចេញមុខបកស្រាយថាត្រឹមមិត្តរួមអាជីពតែប៉ុណ្ណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. Mario Maurer និង នាង Sandara Park

តារាចម្រៀងកូរ៉េស្រី Sandara Park សមាជិកក្រុមចម្រៀងស្រី 2ne1 ក៏ធ្លាប់មានដំណឹងថាបានសាងទំនាក់ទំនងសំងាត់នឹងតារាប្រុស Mario ដែរ ក្រោយពេលគេឃើញអ្នកទាំងពីរតែងតែមានជំនួបគ្នា ហើយថែមទាំងបង្ហោះរូបភាពជាមួយគ្នាជាញឹកញាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. Mario Maurer និង នាង Ploy Cherman

៤. Mario Maurer និង នាង Mai Davika

តារាស្រី Mai Davika ត្រូវបានគេនិយាយថាជាដៃគូសម្តែងរឿងជាមួយនឹង Mario Maurer ដ៏ស័ក្តិសមបំផុត រហូតធ្វើឱ្យមហាជនបានចាប់គូឱ្យអ្នកទាំងពីរក៏ធ្លាប់មានដំណឹងមកថា មានទំនាក់ទំនងពិសេសជាមួយតារាប្រុស Mario ផងដែរ។ ជាពិសេសបន្ទាប់ពីអ្នកទាំងពីរបានបង្ហោះរូបគូជាមួយគ្នាជាញឹកញាប់នៅលើបណ្តាញសង្គម តែចុងក្រោយមិនអាចទៅរួច គឺត្រូវបានបញ្ចប់ត្រឹមពាក្យថាមិត្ត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. Mario Maurer និង នាង Baifern

តារាសម្តែងស្រីរាងតូចច្រឡឹង Baifern ដោយនាងក៏ធ្លាប់មានពាក្យលេចឮជាមួយតារាប្រុសលោក Mario ផងដែរលើទំនាក់ទំនងជាមួយគ្នា ដោយមានពាក្យតៗគ្នាថា តារាប្រុសលោក Mario ធ្លាប់បានតាមញ៉ែតារាស្រី Baifern តែចុងក្រោយមិនអាចទៅជាស្នេហារួចនោះទេ បានត្រឹមពាក្យថាមិត្តរួមការងារ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. Mario Maurer និង នាង Kubgib

តារាស្រីនាង Kubgib ដែលនាងធ្លាប់មានទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមជាមួយតារាប្រុសលោក Mario ខ្លាំងណាស់ និង អស់ពេលជាយូរមកហើយ តែចុងក្រោយពួកគេក៏បានបញ្ចប់ក្តីស្នេហ៍ដែលមានចំពោះគ្នា ដោយហេតុផលមួយចំនួន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. Mario Maurer និង នាង Kimberly តារាស្រី Kimberly ធ្លាប់ធ្លាយដំណឹងថាមានទំនាក់ទំនងស្នេហាជាមួយតារាប្រុស Mario រហូតមានពាក្យចចាមអារ៉ាមថានាងជាជនទី ៣ ធ្វើឱ្យស្នេហារវាងលោក និង នាង Kubgib បែកបាក់គ្នា ។ យ៉ាងណាមិញ ចុងក្រោយតារាស្រី Kimberly ក៏បានចេញមុខបញ្ជាក់ច្បាស់ៗថា នាង និង Mario គ្រាន់តែជាមិត្តរួមអាជីពតែប៉ុណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨. Mario Maurer និង នាង Ying Mann

តារាស្រី Ying Mann ក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា នាងលួចតាមស្នេហ៍កំលោះ Mario Maurer ផងដែរ រហូតធ្វើឱ្យបណ្តាអ្នកគាំទ្ររបស់លោក Mario មានការមិនពេញចិត្តចំពោះនាង នៅពេលដែលឮថានាងលួចស្នេហ៍តារាក្នុងដួងចិត្តរបស់ពួកគេបែបនេះ តែចុងក្រោយ នាងក៏បានបញ្ជាក់ថាគ្រាន់តែជាបង និង ប្អូនតែប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩. Mario Maurer និង នាង Junji

តារាចម្រៀងស្រី Junji និងជាសង្សារពេលបច្ចុប្បន្ន របស់តារាប្រុស Mario។ មកទល់ពេលនេះ ទំនាក់ទំនងរបស់អ្នកទាំងពីរក៏មិនមានការលាក់បាំង ឬ បិទបាំងអ្វីដែរ អ្នកទាំងពីរតែងតែបើចំហនូវទំនាក់ទំនងស្នេហាមួយនេះឱ្យមហាជនបានឃើញ ៕