តារាប្រុសវ័យក្មេង សុវត្ថិ មុនីវណ្ណ ដែលត្រូវជាកូនប្រុស លោក ព្រាប សុវត្ថិ ត្រូវបាននារីៗវ័យក្មេង ចោមរោមព័ទ្ធជុំវិញ ដើម្បីឪបរឹត សុំថតជាមួយខណៈពេលដែលលោកកំពុងចុះទៅបេសកម្មដាំដើមកោងកាង
នៅឯខេត្តកោះកុង។ វីដេអូមួយនេះ ត្រូវបានចែករំលែក ដោយតារាប្រុសរូបនេះផ្ទាល់តែម្ដង ដែលបង្ហាញពីការស្វាគម៏យ៉ាងកក់ក្ដៅ នៅពេលលោកបានចុះទៅដាំដើមកោងកាង។ ដោយក្មេងៗនារីទាំងនោះបានសម្តែងពីទំហំក្តីស្រឡាញ់ចំពោះអាយដល
ដោយឱបជុំជិតតែម្តង ចំណែកសុវត្ថិ មុនីវណ្ណ ក៏បានញញឹមពព្រាយចេញពីក្នុងចិត្ត ព្រមទាំងថ្លែងអំណរគុណទៅកាន់ហ្វេនៗទាំងអស់ចំពោះការគាំទ្របែបនេះផងដែរ។ យ៉ាងណាមិញ ក្រោយពីបានឃើញវីដេអូនេះ
ហើយអ្នកគាំទ្រជាច្រើនក៏បានសរសើរពីទឹកចិត្តតារាប្រុសរូបនេះ ដែលរក្សាស្នាមញញឹមចំពោះហ្វេនជានិច្ច ទោះបីស្ថិតក្នុងស្ថានការណ៍បែបណាក៏ដោយ៕ សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖
វីដេអូ៖