លោក Pope Thanavat ជាតារាជួរមុខប្រុសម្នាក់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន តាមរយៈការសម្តែងដ៏ប៉ិនប្រសប់របស់លោក។
បើងាកទៅមើលពីជីវិតឯកជនរបស់លោកវិញ ពេលនេះលោកហាក់បីមិនសូវបង្ហាញមុខនៅលើបណ្តាញសង្គមប៉ុន្មាននោះទេ រហូតធ្វើឱ្យមហាជនជាច្រើនមានការនឹករឭក ។ ក្រោយពីតារាប្រុស Pope បាត់មុខពីបណ្តាញសង្គមអស់ពេលជាច្រើនខែមក
មហាជនហាក់បីដូចជាមានការព្រួយបារម្ភ និង នឹករឭកជាខ្លាំង រហូតថ្មីៗកន្លងទៅនេះ មានអ្នកគាំទ្រជាច្រើនបានចូលទៅខមមិននៅលើរូបភាពចាស់ៗ ដែលលោក Pope បានបង្ហោះនៅចុងក្រោយ បន្ទាប់ពីលោកស្ងាត់បាត់មុខពីបណ្តាញសង្គអស់ពេល ៣ ខែនោះ
ដោយម្នាក់ៗ បានសម្តែងការនឹករឭក និង ស្រែកទទូចឱ្យតារាប្រុសរូបនេះ ចេញមុខមកបង្ហោះរូបភាព ក៏ដូចជាសារ ដើម្បីឱ្យពួកគេទាំងអស់គ្នាបានដឹងពីសុខទុក្ខរបស់លោក។ យ៉ាងណាមិញ
ក្រោយពីអ្នកគាំទ្របានទទូចសុំឱ្យលោក Pope លេចវត្តមាននៅលើបណ្តាញសង្គម ក្រោយពីពួកគេនឹករឭក និង ចង់ដឹងពីសុខទុក្ខខ្លាំងនោះ នៅពុំទាន់ឃើញវត្តមានតារាប្រុសរូបនេះចេញមុខមកឆ្លើយតបនៅឡើយនោះទេ ៕ សូមមើលរូបភាពខាងក្រោម៖