ទស្សនិកជនដែលបានតាមដានទស្សនាកម្មវិធី Street Women Fighter ប្រាកដជាបានស្គាល់ Aiki រួចមកហើយ ដែលនាងគឺជាអ្នករាំដ៏ល្បីល្បាញម្នាក់។
លើសពីនោះ រូបរាងស្រឡូន និង ស្ទាយ៍តែងខ្លួនរបស់នាងគួរឲ្យចាប់អារម្មណ៍។ ជាមួយគ្នានេះដែរ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញរូបចាស់មួយសន្លឹករបស់ Aiki ពីមុន មើលមិនស្គាល់ បើមិនប្រាប់គឺមិនដឹងថាជានាងនោះទេ។
ថ្មីៗនេះ រូបរបស់នាងបានបែកធ្លាយនៅក្នុងបណ្ដាញអ៉ិនធើណែត ដែលធ្វើឲ្យគេចាប់អារម្មណ៍ជាខ្លាំង។ជាងនោះទៅទៀត តាមរយៈរូបនោះ គេឃើញថា Aiki ពីមុននិងបច្ចុប្បន្នខុសគ្នាដាច់ ដោយពីមុនមិនចេះតែងខ្លួន មិនបានផាត់មុខ
ចំណែកឯការស្លៀកពាក់ក៏ខុសគ្នាដាច់ពីពេលនេះដែរ។ ជាពិសេស នាងមើលទៅមានស្នាមញញឹមសុភាព និងរាងមានសាច់បន្ដិចគួរឲ្យស្រលាញ់។ងាកមកមើលរូបរាងបច្ចុប្បន្នរបស់ Aiki វិញ នាងប្រែជាស្អាតជាងមុន
ដោយការលេងស្ទាយ៍បែបទាន់សម័យ ផាត់មុខបែបកាចៗ និង អត្តចរិកក៏មិនសមនឹងរូបភាពចាស់ដែរ៕ សូមរូបភាពចាស់របស់ Aiki ខាងក្រោមបង្អស់៖