ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែ បងប្អូន ប្រាកដជាធ្លាប់បានទទួលជ្រាបអំពីទំនាយសំខាន់ៗមួយចំនួនរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២២ ដែលយើងខ្ញុំធ្លាប់បានជម្រាបជូនកាលពីពេលកន្លងទៅជាក់ជាមិនខាន ដែលក្នុងនោះក៏មានរលកយក្សស៊ូណាមិផងដែរ។
ជាក់ស្ដែងថ្មីៗនេះ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍មកថា នៅភាគខាងជើងមហាសមុទ្រប៉ាសុីភិចមានបាតុភូតបន្ទុះភ្នំភ្លើងក្រោមបាតសមុទ្រមួយបានកើតឡើង។ បាតុភូតនេះបង្កឱ្យមាន រលកស៊ូណាមិ
ដែលកំពុងវាយប្រហារមកលើកោះ Tonga ហើយនឹងអាចវាយប្រហារមកលើប្រទេសមួយចំនួនដូចជា ជប៉ុន សហរដ្ឋអាមេរិក អូស្ដ្រាលី និង ប្រទេសនូវែលសេឡង់ផងដែរ។ បាតុភូតកំពុងធ្វើឱ្យមនុស្សមួយចំនួននឹកឃើញដល់លោកយាយពិការភ្នែក Baba Vanga ដែលគាត់បានទស្សន៍ទាយថា នៅក្នុងឆ្នាំ 2022 នេះ ពិភពលោកនឹងមានគ្រោះរញ្ជួយដី និង រលកស៊ូណាមិកាន់តែខ្លាំង។
សូមជម្រាបថានៅឆ្នាំ២០២២នេះ យោងតាមទំនាយទាយទុក និងការព្យាករណ៍របស់ លោកយាយ Baba Vanga ដែលជាការដកស្រង់ដោយសារព័ត៌មាន MSN New ពិភពលោករបស់យើងនឹងជួបប្រទះទៅនឹងហេតុការណ៍សំខាន់ៗទាំងនេះ៖
១/.ការរញ្ជួយដីនិងរលកយក្សស៊ូណាមិ
នៅពេលដែលយើងនិយាយអំពីការទស្សន៍ទាយពីរញ្ជួយដីក្នុងពិភពលោក វាហាក់ដូចជាគ្រោះមហន្តរាយធម្មជាតិតែងតែមាន។ ប៉ុន្តែលោកយាយ Baba Vanga បានព្យាករណ៍ថានៅឆ្នាំ ២០២២ នឹងមាន “ទឹកជំនន់ខ្លាំង” នៅក្នុងប្រទេសអាស៊ីមួយចំនួន រួមទាំងអូស្ត្រាលីថែមទៀតផង។
២/. ជំងឺរាតត្បាតមួយផ្សេងទៀត
យោងតាមប្រសាសន៍របស់លោកយាយពិការភ្នែកជនជាតិប៊ុលហ្គារីរូបនេះ នៅឆ្នាំ២០២២ អ្នកស្រាវជ្រាវមួយក្រុមនឹងរកឃើញមេរោគដ៍សាហាវមួយនៅស៊ីបេរី ដែលរហូតមកដល់ពេលនេះត្រូវបានកក។ ហើយជាការពិតណាស់ ដោយសារការប្រែប្រួលអាកាសធាតុ មេរោគនេះនឹងត្រូវបានបញ្ចេញ និងប៉ះពាល់ដល់ភពផែនដីទាំងមូល។
៣/.ទឹកផឹកនឹងខ្វះខាត
លោកយាយបានទស្សន៍ទាយបន្តថា នៅឆ្នាំ២០២២ ទីក្រុងជាច្រើននឹងត្រូវរងគ្រោះដោយការខ្វះខាតទឹកផឹក។ ដូច្នេះ វានឹងមានផលវិបាកខាងនយោបាយ ខណៈរដ្ឋជាច្រើននឹងត្រូវបង្ខំចិត្តស្វែងរកដំណោះស្រាយផ្សេងទៀត។
៤/.ការឈ្លានពានរបស់ជនបរទេសពីភពក្រៅ
យោងតាមប្រសាសន៍របស់លោកយាយ អាចម៍ផ្កាយដែលមានឈ្មោះ (‘Oumuamua’) នឹងត្រូវបានបញ្ជូនដោយមនុស្សភពក្រៅដើម្បីស្វែងរកជីវិតនៅលើផែនដី ហើយមនុស្សភពក្រៅនឹងអាចមានវត្តមាននៅលើភពផែនដី។
៥/.ប្រទេសឥណ្ឌា នឹងត្រូវជួបប្រទះគ្រោះមួយនេះ
យោងតាមលោកយាយ Baba Vanga បានមានប្រសាសន៍ថាសីតុណ្ហភាពនៅក្នុងប្រទេសឥណ្ឌានឹងឡើងដល់ ៥០អង្សាសេ ដែលនឹងធ្វើឱ្យកណ្តូបវាយប្រហារលើដំណាំ និងដីកសិកម្ម បង្កឱ្យមានទុរ្ភិក្សយ៉ាងសម្បើម។
៦/.យុគសម័យមនុស្ស ទល់នឹងអេក្រង់ទូរស័ព្ទ
លោកយាយ Baba Vanga បានបង្ហើបថានៅឆ្នាំនេះ មនុស្សនឹងចំណាយពេលច្រើនជាងពេលណាទាំងអស់នៅមុខអេក្រង់ទូរស័ព្ទ រហូតមានអ្នកខ្លះសុខចិត្តលះបង់អ្វីៗទាំងអស់ដើម្បីវាថែមទៀតផង៕