បងប្អូនដែលចូលចិត្តតាមដានព័ត៌មានតារា ប្រាកដជាបានជ្រាបហើយតារាស្រីចិនដ៏ល្បី Zhao Wei ដែលខ្មែរយើងស្គាល់ថា នាងត្រចៀកកាំ ត្រូវបានគេអាជ្ញាធរចិនដាក់ក្នុងបញ្ជីខ្មៅ ជាមួយនឹងអ្នកសិល្បៈជាច្រើនទៀត បានដកហ៊ុនខ្លួនចេញពីក្រុមហ៊ុនរបស់តារាស្រីរូបនេះទៀតផង។
នាង និងស្វាមី ដែលជាពាណិជ្ជករ Huang Youlong ក៏ប្រឈមមុខនឹងការប្តឹងផ្តល់ជាច្រើនផងដែរ ពីបទបំពានកិច្ចសន្យា និងការគេចវេសមិនមានប្រាក់សងឲ្យដៃគូ គូភាគីម្ខាងទៀតផង។
ជាមួយគ្នានេះដែរ តារាស្រី និងជាអ្នកជំនួញស្រីរូបនេះ ក៏ត្រូវបានហាមមិនឲ្យចេញផ្សាយ មិនត្រូវបានអនុញ្ញាតិឲ្យធ្វើសកម្មភាពសិល្បៈ ឬជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតរឿងពន្ធនោះ តារាស្រីរូបនេះ ក៏បាននៅស្ងៀមស្ងាត់អស់មួយរយៈ ផងដែរ។
កាន់តែធ្ងន់ធ្ងរទៀតនោះ ថ្មីៗនេះ តុលាការក្រុងប៉េកាំងបានបន្ថែមបំណុលថ្មីដល់ក្រុមហ៊ុន Hebao Entertainment Group ដែលជាក្រុមហ៊ុនរបស់នាង ដោយក្រោមមូលហេតុ គឺមិនបានសងប្រាក់កម្ចីទាន់ពេល។ ទឹកប្រាក់ដែលពួកគេត្រូវបង់គឺ ២.៦លានយន់ (ជិត ៤១០,០០០ ដុល្លារ)។
ក្រុមហ៊ុន Hebao Entertainment Group ត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ ២០១៥ ដោយប្រតិបត្តិការក្នុងវិស័យផលិតកម្ម និងការចែកចាយភាពយន្ត កម្មវិធីទូរទស្សន៍ និងឈ្មួញកណ្តាលសិល្បករ៕ សូមមើលរូបភាពខាងក្រោម៖