មនុស្សម្នាកំពុងតែល្បីតៗគ្នា និងបាននាំគ្នាបុកសម្រុកទៅវត្តកកកុញ ដើម្បីបិទមាសពេញមុខ ដែលកំពុងតែផ្អើល និងទទួលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពេញបណ្ដាញសង្គមតែម្ដង។
វត្តអារ៉ាមមួយកន្លែងមានព្រះសង្ឃធ្វើពិធីបិតមាសលើផ្ទៃមុខនោះគឺស្ថិតនៅ សាឡារី នៅខេត្តនុន្ទបុរីប្រទេសថៃ។ យោងតាមប្រភពព័ត៌មាន មូលហេតុដែលបណ្ដាលឱ្យនាំគ្នាទៅបិតមាសលើផ្ទៃមុខនេះ ដោយសារតែពួកគេមានជំនឿថា
គឺការធ្វើបុណ្យឡើងរាសី សុំលាភសំណាងទាំងរឿងការងារ និងរឿងជីវិត។ ចៅអធិការវត្តបានឱ្យដឹងថា ដើមឡើយនៅវត្តនេះ មានតែការលើករាសីដោយការការយ័ន្តគាថាលើថ្ងាស និង ចារយ័ន្តលើបាតដៃប៉ុណ្ណោះ
ប៉ុន្តែក្រោយមកមានអ្នកមកសុំឱ្យចៅអធិការបិទមាសពេញមុខតែម្តង ព្រោះជឿថាជាបន្ថែមបារមីឱ្យជីវិត ទើបបណ្ដាលឱ្យរឿងនេះល្បីតែម្ដង។ ការបិទសន្លឹកមាសនេះ ចៅអធិកាវត្តទទួលតែមួយថ្ងៃ ២ នាក់ប៉ុណ្ណោះ
ហើយតម្រួវឱ្យកក់មុនថែមទៀតផង ចំណែកការការយ័ន្តផ្សេងៗ គឺមានអ្នកមកក្នុងធម្មតាពី ១៥០ នាក់ ទៅ ១៦០ នាក់ ហើយថ្ងៃសៅរ៍អាទិត្យគឺចាប់ពី ៣០០ នាក់ឡើងឯណោះ៕ សូមមើលរូបភាពខាងក្រោម៖