កាន់តែស្រណោះ មុនបា.ញ់.ស.ម្ល-ាប់ខ្លួន តារាជើងចាស់ប្រុស Michael Pupart បានផ្ញើសារសំឡេងបែបនេះ ទៅកាន់គូស្នេហ៍

0

បន្ទាប់ពីមាន​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​វិស័យ​សិល្បៈ ជាមួយនឹងរឿងដែល អតីតតារាជើងចាស់ Michael Pupart បានបញ្ចប់ជីវិតខ្លួនឯងនៅ​ក្នុងផ្ទះ​ ពេលនេះ ប្អូនប្រុសរបស់លោក ក៏បានបង្ហើបពីរឿងរ៉ាវដ៏ក្ដុកក្ដួល មុនពេលកើតរឿងដ៏សោកស្ដាយមួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងនោះដែរ លោក An Oliver ដែលជាប្អូនប្រុស របស់ Michael បានបង្ហើបថា កាលពីមុន អតីតតារាប្រុសរូបនេះ បានមើលថែឪពុករបស់ខ្លួនដែលបានឈឺរហូតដល់ទទួលមរ.ណភាព ប៉ុន្តែដោយសារតែភាពឯកា លោក​ក៏សម្រេច​ចិត្ត​វិល​មក​​វិស័យ​សិល្បៈ​វិញ។ ហើយបន្ទាប់ពីនោះ លោកក៏​បាន​ទៅ​រស់នៅ​បែបឯកជន ​ជាមួយ​មិត្ត​ស្រី​ នៅ​ឈៀង​ម៉ៃ អស់​រយៈពេល​៧​ឆ្នាំ ។ តែទោះជាយ៉ាងណា ពីរឆ្នាំក្រោយមក លោក Michael ក៏មានជំ.ងឺធ្លាក់ទឹកចិត្ត និងមានរោ.គសញ្ញាធ្ងន់ធ្ងរខ្លាំងឡើង ដូច្នេះ​ត្រូវ​ត្រឡប់​ទៅ​បាងកក​វិញ​ដើម្បី​ព្យាបាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលធ្វើឲ្យហ្វេនៗជាច្រើន ចាប់ផ្ដើមមានអារម្មណ៍ក្ដុកក្ដួលនោះ នៅពេលដល់ចំណុចមួយ ដែលបានបង្ហាញឲ្យដឹង មុនពេលសោក.នា.ដក.ម្ម លោក Michael ធ្លាប់បាននិយាយលេងសើចជាមួយប្ដូនរបស់ខ្លួនថា បើមានអ្វីកើតឡើង សូមរៀបចំពិធីនេះតែមួយថ្ងៃ ហើយដុ.តវាចោលទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកចំពោះដំណឹងនៃការស្លា.ប់នេះបានធ្វើឱ្យអ្នកនាង Aim ដែលត្រូវជាគូស្នេហ៍រន្ធត់ចិត្តជាខ្លាំង ព្រោះភ្លាមៗពេកធ្វើចិត្តពុំទាន់បាន។ អ្នកនាង Aim បាននិយាយពីលោកដែរថា នាង និង លោក Michael បានស្គាល់គ្នាជាង ២០ ឆ្នាំមកហើយ ហើយអ្នកទាំងពីរធ្លាប់បានរស់នៅជាមួយគ្នានៅឯផ្ទះឈៀងម៉ៃរយៈពេល ៩ ឆ្នាំ តែទំនាក់ទំនងរវាងអ្នកទាំង ២ បានបញ្ចប់ អស់រយៈពេលជាង ៥-៦ ខែហើយ ព្រោះតែសុខៗ Michael ក៏មកប្រាប់សុំបែកគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅក្នុងសារំឡេងវិញលោក Michael បាននិយាយថា ៖ «បើជាតិក្រោយមានពិត សង្ឃឹមយើងបានជួបគ្នាទៀត ហើយសូមចាំថាបងស្រឡាញ់អូនចិត្តស្មោះ បើទោះបីជាអូនធ្លាប់មានកំហុសក្នុងជីវិតនេះក៏ដោយ ព្រោះវាជារឿងអតីតកាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយវាក៏មិនអាចកែខៃអ្វីបាន តែសង្ឃឹមថានៅជាតិខាងមុខ Aim និងគិតដូចបង សូមឱ្យយើងទាំងពីរបានជួបជុំគ្នា ហើយបានមកសាងជីវិតគូរួមគ្នាបានសម្រេច ព្រោះតែពួកយើងស្រឡាញ់គ្នាខ្លាំង តែបងនឹងបញ្ចប់រឿងនេះ ដោយបងចង់និយាយប្រយោគចុងក្រោយប្រាប់អូនថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លាហើយអូនសម្លាញ់ បងស្រឡាញ់អូនអស់ពីចិត្ត មិនអាចរស់នៅដោយខ្វះអូនបានក្នុងជីវិត សូមឱ្យមានតែរឿងល្អៗ និង គិតល្អពីបង សូមឱ្យបងបានរួចផុតទុក្ខគ្រប់យ៉ាង អរគុណបាទ បងសូមនិយាយលាតែត្រឹមនេះហើយ»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕