ប្រុសស្អាត Charlie Puth ពីអ្នកច្រៀងតាម Youtube ក្លាយជាតារាចម្រៀងល្បី សល់ទ្រព្យរហូតដល់ទៅ

0

Charlie Puth ជា​តារា​ចម្រៀង និង ​អ្នក​និពន្ធ​ទំនុក​ច្រៀង​ដ៏​ល្បី​មួយ​រូប​ប្រចាំ​សហរដ្ឋ​អាមេរិក ។ Charlie កើត​ក្នុង​ត្រកូល​គ្រួសារ​មិន​ធូរធារ​នោះ​ឡើយ ដោយ​កាល​នៅ​ពី​តូច រូបលោក និង ​ក្រុម​គ្រួសារ​គឺ​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​រកស៊ី​ចិញ្ចឹម​ជីវិត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​តែងតែ​ដឹង​គុណ​ចំពោះ​ឪពុកម្ដាយ​លោក​ជាខ្លាំង ដែល​ខិតខំ​ប្រឹងប្រែង​ជួយ​លោក ឱ្យ​សម្រេច​ក្ដី​ស្រមៃ​លើ​វិថី​ផ្នែក​តន្ត្រី​នេះ ។ តារា​ចម្រៀង Charlie Puth ចាប់​ផ្ដើម​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មហាជន នៅ​ពេល​រូប​លោក​ធ្វើ​ការ​បង្ហោះ​ចម្រៀង cover នានា​លើ​គណនី Youtube របស់​លោក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សមត្ថភាព​ត្រូវ​បាន​បង្ហាញ​លើ​ពិភពលោក រូប​លោក​ក៏​ត្រូវ​បាន Ellen DeGeneres ទាក់ទង​ចុះ​កុងត្រា​ក្នុង​ផលិតកម្ម​របស់​នាង ដែល​នេះ​ហើយ​ជា​ការងារ​តន្ត្រី​ផ្លូវការ​ដំបូង​បំផុត​ដែល​លោក​បាន​ចាប់ផ្ដើម​ធ្វើ ។ អាល់ប៊ុម​ចម្រៀង​ដំបូង​បំផុត​របស់ Charlie Puth ត្រូវ​បាន​ចេញ​ជា​ផ្លូវការ​នៅ​ខែ​មករា ឆ្នាំ ២០១៦ ក្រោម​ផលិតកម្ម Atlantic Records ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​អាល់ប៊ុម​ដំបូង​នេះ លោក​ទទួល​បាន​មតិ​រិះគន់​មួយ​ចំនួន តែ​ទោះ​ជា​យ៉ាង​ណា​បទ​ចម្រៀង​របស់​លោក​ក៏​បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៦ លើ​តារាង Billboard 200 ផង​ដែរ ។ ក្រោយៗ​មក​ទៀត Charlie Puth ក៏​កាន់​តែ​ទទួល​បាន​ភាព​ល្បីល្បាញ​ឡើងៗ ដោយ​រាល់​បទ​ចម្រៀង​របស់​លោក គឺ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​លើសលប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់​ស្ដែង ដូច​ជា​បទ​ចម្រៀង «See You Again» ដែល​ជា​បទ​លោក​និពន្ធ និង ​សហការ​ផលិត ក៏​ដូច​ជា​ច្រៀង​រួម​គ្នា​ជាមួយ​តារា​រ៉េប​ដ៏​ល្បី Wiz Khalifa គឺ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង រហូត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ មាន​អ្នក​ស្ដាប់​ជិត ៩០ ប្រទេស​ពាសពេញ​ពិភពលោក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​នោះ​ដែរ ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ លើ​តារាង US Billboard Hot 100 , Shazam, iTunes និង Spotify ផង​ដែរ ។ ជាមួយ​ទេពកោសល្យ សមត្ថភាព រហូត​ទទួល​បាន​ភាព​ល្បីល្បាញ និង​ ការ​គាំទ្រ​ស្ទើរ​ពាសពេញ​ពិភពលោក​នេះ​ហើយ បាន​កែប្រែ​ជោគ​វាសនា​របស់​តារា​ចម្រៀង​ប្រុស​រូប​នេះ ឱ្យ​រក​បាន​ចំណូល​ខ្ពស់ មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ១២ លាន​ដុល្លារ រស់​នៅ​ជីវិត​សោយ​សុខ លែង​លំបាក​ដូច​កាល​ពី​មុន ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​