នាង Aum Patcharapa អាចនិយាយបានថាជាតារាស្រីម្នាក់ដែលពូកែលេងហ្វេសសិនកាលីបទាន់សម័យក្នុងចំណោមសិល្បករថៃក្នុងប្រទេស ។ ដោយឡែកមួយរយៈមុន តារាស្រីរូបនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញនាងបានបង្ហាញឈុតដើរម៉ូដមួយមានលក្ខណៈស្អាតប្លែករបស់ក្រុមហ៊ុនប្រេន lris Van Herpen ។
យ៉ាងណាមិញ បើយើងងាកទៅមើលតម្លៃឈុតដែលតារាស្រីនាង Aum Patcharapa ស្លៀកនោះវិញគេឃើញថាមានតម្លៃសឹងមិនគួរឱ្យជឿ ព្រោះថាក្រហ៊ុនប្រេនសម្លៀកបំពាក់ថ្នាក់ពិភពលោកយីហោ lris Van Herpen ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ថ្លៃលំដាប់ពិភពលោក
ជាពិសេសឈុតដែល តារាស្រី Aum ស្លៀកនេះ មានតម្លៃដល់ខ្ទង់ម៉ឺនដុល្លារឯណោះ ។ បើតាមការឱ្យដឹង កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ កន្លងទៅក្រុមហ៊ុនប្រេន lris Van Herpen បាននាំយកឈុតចំនួន ៣ ទៅធ្វើការតាំងពិព័រណ៍
ដែលឈុតទាំង ៣ រួមនឹងឈុតតារាស្រី Aum ស្លៀកនោះមានតម្លៃរហូតទៅដល់ ៣២ ម៉ឺនដុល្លារឯណោះ ពិតជាតម្លៃមិនធម្មតា ។ ជាមួយគ្នានោះ គេក៏ឃើញថាតារាស្រី Aum Patcharapa បានបង្ហោះរូបភាពទៅលើគណនី Instagram របស់នាងថា ៖
«lris Van Herpen លំដាប់លេខមួយរបស់ Haute Experience ដែលនាងចូលចិត្តពីការរចនាម៉ូដប្លែកគ្មានពីរដែលពិភពលោកទទួលស្គាល់ ហើយចង់ឱ្យអ្នកទាំងអស់គ្នាចូលរួមក្នុងកម្មវិធីការដាក់បង្ហាញមួយនេះជាមួយគ្នាផងដែរ» ។
ក្រោយពីបានឃើញតារាស្រី Aum Patcharapa គ្រងឈុតរាប់ម៉ឺនដុល្លារនោះ ធ្វើឱ្យមហាជនអ្នកគាំទ្រមានការស្ងើចសរសើរមិនដាច់ពីមាត់ឡើយថាពិតជាតារាស្រីហាយសូវពិតមែន អ្វីពិសេសនោះគឺឈុតពិតជាស័ក្តិសមនឹងនាងណាស់ ៕