មិននឹកស្មាន តារាល្បីៗទាំង ៥នាក់នេះ ដែលបានថតរូបជាមួយនឹង ឈិន ឡុង សុទ្ធធ្លាប់មានរឿងអាស្រូវធំៗ

0

មួយរយៈចុងក្រោយមកនេះ ឧស្សាហកម្ម​កម្សាន្ត​របស់​ចិន​ ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយរឿងអាស្រូវជាច្រើន ក្នុងជីវិតឯកជនរបស់សិល្បករលំដាប់ A ដែលបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សាធារណជន ហើយកំពុងតែ​ប្រឈម​មុខ នឹងការ​បញ្ជា​បិទ​ផ្លូវ​ការងារសិល្បៈ ពី​អាជ្ញាធរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ ស្រាប់តែមាន អ្នកសរសេរប្លុកជាច្រើនបានរកឃើញ ពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងតារាសម្ដែងដ៏ល្បីឈ្មោះ លោក Jackie Chan ហៅ ឈិន ឡុង ដោយមានការបើកបង្ហាញទិដ្ឋភាព ដ៏ស្និទ្ធស្នាល ជាមួយនឹងសិល្បករមួយចំនួន ដែលពួកគេម្នាក់ៗសុទ្ធតែ មានជីវិតឯកជន ដ៏ច្របូកច្របល់ ក៏ដូជជា បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ យ៉ាងតក់ស្លុតជាបន្តបន្ទាប់។ នៅក្នុងនោះដែរ មានដូចជា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. តារាចម្រៀងប្រុស លោក Wang Leehom

លោក Jackie Chan និង លោក Wang Leehom មានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ្ធ និងធ្លាប់ទទួលបានការសរសើររាប់មិនអស់ ខណៈ​ដែលអ្នកទាំងពីរបង្ហាញពីសកម្មភាពយ៉ាងស្អិតរមួត នៅលើឆាកនៅចំពោះមុខ អ្នកទស្សនារាប់ពាន់នាក់។ ប៉ុន្តែ កាលពីប៉ុន្មានថ្ងៃ កន្លងទៅនេះ ស្រាប់តែមានដំណឹងលែងលះភរិយា ពី លោក Wang Leehom ហើយអតីតភរិយារបស់លោក ក៏បានលើកឡើងថា តារាប្រុសរូបនេះ មានទំនាក់ទំនងស្នេហារាប់មិនអស់ ថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. Kris Wu

អាចនិយាយបានថា វាគឺជារឿងដ៏នឹកស្មានមិនដល់មួយ ដែលកាលពីមុននេះ អ្នកដែលឈរក្បែរ លោក Jackie Chan បានក្លាយជាឧក្រិដ្ឋជន នៃពិភពកម្សាន្ត។ ដោយកាលពី ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ តារាប្រុស លោក Wu Yifan ត្រូវបានចោទប្រកាន់ពីបទ រំលោភអនីតិជន ល្បួងក្មេងស្រី និងឧក្រិដ្ឋកម្មរាប់មិនអស់ផ្សេងទៀតដែលកំពុងត្រូវបានស៊ើបអង្កេត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. តារាចម្រៀង លោក Show Lo

តារាចម្រៀងប្រុស លោក Show Lo ហាក់ដូចជាបាត់បង់អ្វីៗគ្រប់យ៉ាង ដោយសារតែសំបុត្រមួយ ដែលបានលាតត្រដាង ពីអំពើផិតក្បត់ និងទំនាក់ទំនងមិនសមរម្យ ដែលបានបង្ហោះដោយអតីតមិត្តស្រីរបស់ខ្លួន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. តារាចម្រៀងប្រុស លោក​ Jay Chou

អាចនិយាយបានថា លោក Jay Chou ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយកំពូលតារាក្បាច់គុន លោក Jackie Chan ដូចគ្នា ប៉ុន្តែ តារាចម្រៀងប្រុសរូបនេះ ស្រាប់តែត្រូវបានគេ​ជីក​កកាយ​ភ្លាម​ៗ​ នូវរឿង​ដ៏គួរឲ្យចាប់អារម្មណ៍ ដែលបានលើកឡើងថា លោក Jay Chou បានជាប់ពាក់ព័ន្ធជាមួយនឹងពាក្យចចាមអារ៉ាមជាច្រើន តាំងពីមានទំនាក់ទំនងស្នេហាជាមួយអ្នកបម្រើការលើយន្តហោះ ដោយ អ្នកទាំងពីរ ថែមទាំងមានកូនម្នាក់ជាមួយគ្នា ទៀតផង។ ជាពិសេស លោក Jay Chou ក៏បានជាប់នឹងរឿងចចាមអារ៉ាម មាន​ជម្លោះ​វាយ​ប្រពន្ធរបស់ខ្លួន ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. តារាចម្រៀងស្រី Vi A

នេះគឺជា តួអង្គ​ថ្មីមួយ​ទៀត​ហើយ ដែល​ទើប​តែមានការលើកឡើងពីរឿងអាស្រូវ ដោយរូបនាង ត្រូវបានប៉ូលីសស៊ើបអង្កេត ពីបទគេចពន្ធ និងត្រូវសងសំណងក្នុងចំនួនទឹកប្រាក់ដ៏ច្រើន ផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​