តារា kpop ស្រី Bahiyyih បានក្លាយជាប្រធានបទក្ដៅនិងគួរឱ្យតាមដាន ពីបងប្អូនដែលគាំទ្រលើវិស័យ KPOP ដោយរឿងរ៉ាវរបស់តារាស្រីរូបនេះ មានជាហូរហែរ ជាពិសេសបញ្ហាអ្នកគាំទ្រក្នុងប្រទេសកូរ៉េខាងត្បូងតែម្ដង។
ដូចជាពេលកន្លងទៅក្រុមចម្រៀងស្រីរបស់តារាស្រីរូបនេះ ដែលមានឈ្មោះថា Kep1er បានធ្វើការផ្សាយផ្ទាល់មួយ តាមរយៈកម្មវិធី V Live ជាលើកដំបូងរបស់ពួកគេ ក្នុងឱកាសចង់មានពេល ជជែកកម្សាន្តជាមួយនឹងអ្នកគាំទ្ររបស់ពួកគេ តែបែរជាបានបង្កឱ្យមានការពិភាក្សាយ៉ាងក្តៅគគុកក្នុង សហគមន៍អនឡាញទៅវិញ។
ជាពិសេសថ្មីៗនេះទៀត កាលពីកន្លងទៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២២ នេះ ក្រុម kep1er បានរៀបចំព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្ររបស់ពួកគេ ឬហៅថា Fan sign ក្រៅបណ្តាញជាលើកដំបូង នៅប្រទេសកូរ៉េ ដែលជាធម្មតាការជួបជុំបែបនេះ អ្នកគាំទ្រតែងតែមានពាក្យជាច្រើនចង់និយាយ និងជូនការដូជាច្រើនដល់ Idols របស់ពួកគេ។
ដូចគ្នានេះដែរ សមាជិកទាំង ៨ នាក់របស់ ក្រុម kep1er សុទ្ធតែទទួលបានអំណោយពីអ្នកគាំទ្រ លើកលែងតែ Bahiyyih បែជាមិនទទួលបានអ្វីទាល់តែសោះ ក្នុងពេលនោះតារាស្រីរូបនេះ បានត្រឹមតែញញឹមទាំងបង្ខំ មើលទៅអំណោយសមាជិកផ្សេងទៀត ដែលពួកគេទទួលបាន។
ក្រោយពេល រូបភាពនិងវីដេអូ ដែល Bahiyyih មិនទទួលបានអំណោយពីហ្វេនជនជាតិកូរ៉េ ផ្សព្វផ្សាយនៅលើបណ្តាញសង្គម មានហ្វេនអន្តរជាតិជាច្រើន សម្តែងក្តីអាណិតអាសូរដល់នាង ថែមទៀតបញ្ចេញមតិថា មិនឲ្យនាងបារម្ភ ឬខូចចិត្ត
ព្រោះទោះជានាងគ្មានហ្វេនជាជនជាតិកូរ៉េ តែនាងនៅមានហ្វេនអន្តរជាតិជាច្រើន ព្រោះ Bahiyyih ធ្លាប់ទទួលបានការបោះឆ្នោតលេខ ១ សម្រាប់អ្នកគាំទ្រមកពី ១១៥ ប្រទេសឯណោះ៕ សូមមើលវីដេអូខាងក្រោម៖
[ #휴닝바히에 🌼 Music Art Fansign ➡️ 220121 ]#HUENING_BAHIYYIH #휴닝바히에 #KEP1ER #케플러 pic.twitter.com/N8XqpGpJzL
— C S B (@CrystalsnowB) January 22, 2022