លុយគរដូចភ្នំ ផ្ទះដូចសណ្ឋាគារផ្កាយ ៥ តែ ទិនហ្វី ទៅណាមកណា ប្រើមធ្យោបាយទាំងនេះ

0

តារា​សម្ដែង Stephen Chow ដែល​ប្រិយមិត្ត​កម្ពុជា​ស្គាល់​ថា «ទិនហ្វី» នោះ គឺ​ជា​តារា​សម្ដែង​ជើង​ចាស់​ម្នាក់ ដែល​តែងតែ​ផ្ដល់​សំណើច និង ​ភាព​រីករាយ​ដល់​អ្នក​ទស្សនា ជាមួយ​នឹង​ទេពកោសល្យ​សម្ដែង​ដ៏​ប៉ិន​ប្រសប់​របស់​លោក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន​តារា​ប្រុស​រូប​នេះ បាន​ដក​ខ្លួន​ពី​វិស័យ​សម្ដែង មក​ចាប់ផ្ដើម​លើ​អាជីព​ជា​អ្នក​ដឹកនាំ​រឿង​វិញ ដែល​រឿង​របស់​លោក​ដឹកនាំ​កន្លង​មក​គឺ​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង ។ ងាក​មក​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ទិនហ្វី​វិញ បើ​ទោះ​បី​ជា​មាន​ទ្រព្យសម្បត្តិ​រាប់​សិប​លាន​ដុល្លារ​ក្ដី ប៉ុន្តែ​លោកនៅ​តែ​រីករាយ​ជ្រើស​យក​ជីវិត​បែប​សាមញ្ញៗ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិន​ហ្វី ត្រូវ​បាន​ឱ្យ​ដឹង​ថា ជា​តារា​ម្នាក់​ដែល​ដាក់​ខ្លួន​បំផុត បច្ចុប្បន្ន​រូប​លោក​រស់​នៅ​ក្នុង​ភូមិ​គ្រឹះ​ដ៏​ធំ​មួយ​លើ​កំពូល​ភ្នំ ។ នៅ​ទី​នោះ គឺ​មាន​ភាព​ស្ងប់ស្ងាត់​ល្អ ទិដ្ឋភាព​ក៏​ល្អ​ស្រស់​ត្រកាល ហ៊ុមព័ទ្ធ​ដោយ​ព្រៃ​ព្រឹក្សា​ធម្មជាតិ​ពិតៗ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រម​គ្នា​នេះ​ដែរ បើ​ទោះ​បី​ជា​បច្ចុប្បន្ន​លោក​ជា​តារា​ម្នាក់​ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ក៏​ពិត​​មែន ​​ប៉ុន្តែ​ ទិនហ្វី ត្រូវ​បាន​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ថា រូបលោក​មាន​ទម្លាប់​ដ៏​សាមញ្ញ​បំផុត​មួយ ដែល​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា រូប​លោក​គឺ​ជា​ញឹកញាប់​តែងតែ​ជិះ​កង់​ជានិច្ច មិន​សូវ​ឃើញ​ជិះ​រថយន្ត​នោះ​ឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់​ដ៏​សាមញ្ញ​មួយ​នេះ​ហើយ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​លោក​ជាច្រើន​ស្ងើច​សរសើរ ដែល​រូបលោក​ហាក់​មិន​បង្ហាញ​ពី​ភាព​ឡូយ​ឆាយ​ហ៊ឺហា ជិះ​ឡាន​ទំនើបៗ តែ​បែរ​ជា​ចូលចិត្ត​របៀប​របប​រស់​នៅ​ជាមួយ​ធម្មជាតិ ដាក់​ខ្លួន​គួរ​ឱ្យ​គោរព ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​