ដូចដែលប្រិយមិត្តបានដឹងហើយថា ថ្មីៗនេះកំពូលតារាសម្ដែងជួរមុខលោក Wier Sokullawat និង តារាស្រី Bella Ranee ទើបតែចែកផ្លូវគ្នាដើររៀងខ្លួនក្រោយពីទាក់ទងគ្នាបាន ជិត១០ ឆ្នាំ។
ទោះរឿងនេះ រៀងស្ងាត់បន្តិចក៏ពិតមែន តែមហាជនជាច្រើន នៅតែតាមដាន ចំពោះដំណឹងនៃការបែកគ្នា របស់គូស្នេហ៍តារាប្រុសស្រីដ៏ល្បីនៅក្នុងវិស័យសិល្បៈ រវាង លោក Weir និង Bella បន្ទាប់ពីខាងស្រី បានផ្តល់បទសម្ភាសន៍បញ្ជាក់យ៉ាងច្បាស់ៗ
ពីឋានៈរបស់អ្នកទាំងពីរ ប្រែមកជាបងប្អូនដ៏ល្អ ដែលបារម្ភពីគ្នាទៅវិញទៅមក។ ដោយឡែក សម្រាប់តារាប្រុស Weir ក៏មិនខុសគ្នាអ្វីដែរ ដែលបានធ្វើឲ្យមហាជន នៅតែរង់ចាំស្តាប់រឿងរ៉ាវ ចេញពីមាត់របស់តារាប្រុសរូបនេះ
បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនបានផ្ទុះឡើង ជាមួយនឹងបញ្ហា ដែលមានមនុស្សស្រី ជាប់ពាក់ព័ន្ធ និងត្រូវសង្ស័យថា ជាដៃទី៣ ជាបន្តបន្ទាប់។ តែមកចាប់អារម្មណ៏រឿងថ្មីៗនេះវិញ ដោយកំពុងតែទាក់ទាញខ្លាំង
ដោយគេឃើញតារាប្រុស Wier អង្គុយហូបអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀន ជាមួយមិត្តភក្តិលោក Atirut ក្បែរមាត់សមុទ្រ មើលទៅដូចជាគូស្នេហ៏អ៊ីចឹង។ បន្ទាប់ពីឃើញរូបភាពនោះបានធ្វើឱ្យមហាជនជាច្រើន
ចូលទៅខមមិនលេងសើចជាមួយតារាប្រុស Wier ដោយថា Wier កំពុងតែបង្ហាញភាពស្និទ្ធស្នាលជាមួយមនុស្សប្រុសដូចគ្នា។ អ្នកខ្លះទៀតថែមទាំងខមមិនថា Wier កំពុងតែបើកបង្ហាញគូស្នេហ៍ថ្មីរបស់ខ្លួនទៀតផង៕ សូមមើលរូបភាពខាងក្រោម៖