ជឿជាក់ថា ប្រិយមិត្តគ្រប់គ្នា ប្រាកដជាបានស្គាល់ តារាស្រី ដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសថៃ នាង Sririta Jensen ជាតារាសម្ដែងមួយរូប ដែលតែងតែទទួលបាន ការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់មហាជនជាច្រើន។
ម៉្យាងវិញទៀត នាងតែងតែ មានការរៀបចំខ្លួន បានយ៉ាងល្អទាំងការស្លៀកពាក់ និងការតុបតែង មុខមាត់បានយ៉ាងស្រស់ស្អាត ដែលអាចទាក់ទាញចិត្ត ហ្វេនៗគ្រប់គ្នាទៀតផង ខណៈដែលមានរៀបការមានស្វាមី
ជាពិសេសមានកូនប្រុសម្នាក់រួចទៅហើយ។ និយាយពីជីវិតគ្រួសារ តារាស្រីរូបនេះ ពិតជាមានក្ដីសុខខ្លាំង ដែលរស់នៅលើគំនរមាសប្រាក់ចាយមិនចេះអស់។ ជាពិសេសថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ និងស្វាមីអភិជនរបស់នាង
លោក Korn Narongdej បាននាំកូនប្រុសតូចដើរលេងកម្សាន្តជាលើកដំបូងទៅភូកេត ដោយធ្វើដំណើរតាមយន្តហោះឯកជនផ្ទាល់ខ្លួនយ៉ាងប្រណីត។ តារាស្រីរូបនេះ បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងអ៊ីនធឺណេត
ចំហមាត់ស្រឡាំងកាំង និង មានការភ្ញាក់ផ្អើល ព្រោះនេះជាលើកទី ១ ហើយដែលនាងបង្អួតមានភាពអភិជនរបស់នាង។ ហើយក៏ជាតារាស្រីម្នាក់ ដែលមានលុយហូរហៀរ មានយន្តឯកជនផ្ទាល់ខ្លួនបែបនេះ៕ សូមមើលរូបភាពខាងក្រោម៖