ថ្មីៗនេះ តារាស្រី Aum Patcharapa តែងតែបានធ្វើឲ្យអ្នកតាមដាននៅលើបណ្ដាញសង្គម Instagram ផ្ទុះការចាប់អារម្មណ៍ជារឿយៗ បន្ទាប់ពីតារាស្រីបញ្ចេញរូបភាព
ខណៈតែងខ្លួនឡើងស្ទាវស្រស់ឆើតឆាយ បង្ហាញរាងសាច់ចាំ ផ្ទៃមុខឲ្យម៉ដខៃ គ្មានស្នាមសូម្បីបន្តិច ដែលត្រូវបានមើលឃើញថា សម្រស់នៅតែក្មេងជាងវ័យ។ ទោះជាយ៉ាងណា បើនិយាយពីសម្រស់វិញ គឺថា Aum នៅតែមានភាពទាក់ទាញជាខ្លាំង
ដែលរក្សាសម្រស់ នៅតែក្មេងជាងវ័យ ទោះរូបនាងមានវ័យហួសឆ្ញាយក៏ដោយ តែការតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បែបទាន់សម័យ នៅតែសមសួន ពិតជាខុសស្រឡះពីអាយុពិតប្រាកផងដែរ។ ជាក់ស្តែង តារាស្រីជើងចាស់វស្សា
ក្នុងវិស័យកម្សាន្តថៃរូបនេះ ត្រូវបានឲ្យដឹង រូបនាងបានឈានចូលវ័យ ៤៣ ឆ្នាំក្នុងថ្ងៃនេះ ដែលបានធ្វើឲ្យមហាជន នឹកស្មានដល់ ថាមួយថ្ងៃ ទៅថ្ងៃវ័យរបស់តារាស្រីរូបនេះ កាន់តែទៅមុខ តែបើក្រលែកមើលរូបប៉ុន្មានសន្លឹកដែលនាងទើបតែបានបង្ហោះជាមួយនឹងឈុតស៊ិចស៊ីចំហរដើមទ្រូង
មានស្បៃគ្របពីក្រៅចេញសាច់សខ្ចី នាពេលថ្មីៗនេះវិញ គឺរឹតតែមិនគួរឲ្យជឿថានាងមានអាយុក្បែរ៥០ទៅហើយ តែនៅតែក្មេងខ្ចីបែបនេះ៕ សូមទស្សានរូបភាពខាងក្រោម៖